jQuery lightbox clone - prettyPhoto - by Stephane Caron

គណៈគ្រប់គ្រង និង និស្សិត របស់សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ ចុះធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ និងការបង្ហាញ របាយការណ៍សិក្សា ការគ្រប់គ្រង ធនធានមនុស្ស

កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥កន្លងទៅនេះ លោកឃុត វីរៈ នាយក សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្ត​បន្ទាយមានជ័យ បានដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ​ និង​និស្សិត​ សរុប១៧រូប ចូលរួម ទស្សនៈកិច្ច សិក្សា ស្វែងយល់ពី ​កម្មវិធី ដំណើរការស្រាវជ្រាវ និងការបង្ហាញ របាយកាណ៏សិក្សា ការគ្រប់គ្រង ធនធានមនុស្ស​ នៅ សាកលវិទ្យាល័យ ប៊ូរ៉ាផា ខេត្តស្រះកែវ ប្រទេសថៃ។ សិក្ខាសាលានេះ ត្រូវបាន រៀបចំឡើង ក្នុងគោលបំណង ចែករំលែកចំណេះដឹង និងបទពិសោធន៍ ផ្នែកគ្រប់គ្រង ធនធានមនុស្ស និងដើម្បីរឹតចំណង សាមគ្គីភាពក្នុងកិច្ច សហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ ទាំងពីរ។ នៅក្នុងកម្មវិធីដ៏មានអត្ថន័យនោះ លោក ប៉ុក ប៊ុនលី និស្សិតរបស់ សាកលវិទ្យាល័យបៀលប្រាយ បានធ្វើបទបង្ហាញពី បទពិសោធន៍អនុវត្តការងារ គ្រប់គ្រងធនធានមនុស្ស ជូនដល់ ភាគីថៃយ៉ាងជោគជ័យ ផងដែរ។ គួររំលឹកផងដែរថា នេះជាលើកទីពីរហើយ ដែលសាកលវិទ្យាល័យ បៀលប្រាយ បានដឹកនាំនិសិ្សត​ចូលរួមកម្មវិធីសិក្សា និង ទទួលបានចំណេះ ដឹងថ្មីៗជាលក្ខណៈ អន្តរជាតិនៅក្នុង ប្រទេសថៃ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP