jQuery lightbox clone - prettyPhoto - by Stephane Caron

គណៈគ្រប់គ្រង សាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្ត បន្ទាយមានជ័យ ចូលរួមពិធី គោរពវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅសាលា ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៥ លោក ប៉ុក ប៊ុនលី និង លោក ឡយ សេងគុណ តំណាងឲ្យ សាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានចូលរួម គោរពវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅសាលាខេត្ត បន្ទាយមានជ័យ សាលប្រជុំ (ក) ក្រោមការផ្តួចផ្តើម ពិធីបុណ្យពី ឯកឧត្តម គោស៊ុំ សារឿត អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ។ នៅក្នុងពិធីដ៏មានខ្លឹមសារ ជាប្រវត្តសាស្ត្រនេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងពី ជីវប្រវត្តសង្ខេបរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបីតាឯករាជ្យជាតិ និងបូរណភាពទឹកដី ជូនដល់ភ្ញៀវកិត្តិយស ទាំងអស់ដែលមានវត្តមាន នៅទីនោះ។ ជាកិច្ចបន្ទាប់ ព្រះសង្ឃ បានសូត្រមន្ត ឧទ្ទិសកុសលផលបុណ្យ ជូនដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះបាទ នរោត្តម សីហនុ ឲ្យបានទៅកាន់ឋានព្រះបរមសុខ។ ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត រួមទាំងគណៈអភិបាលខេត្តទាំងអស់ បានប្រគល់អំណោយ និងបច្ច័យជូនដល់ យាយជី តាជី ជាកិច្ចបង្ហើយបុណ្យ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP