Vision / Mission / Strategic Aims

Toggle Test

ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋានប្តេជ្ញាក្នុងការផ្តល់នូវសមត្ថភាព ជាមូលដ្ឋាន ដល់និស្សិតសម្រាប់ចាប់យក ជំនាញដ៏ត្រឹមត្រូវនៅក្នុងការសិក្សារបស់និស្សិត។

ដើម្បីសម្រេចគោលដៅខាងលើ ការិយាល័យថា្នក់ឆ្នាំសិក្សាមូលដ្ឋានប្តេជ្ញាផ្តល់ ឲ្យនិស្សិតនូវចំណេះដឹងជា មូលដ្ឋាន ក្នុងការចាប់យក នូវជំនាញដ៏ ត្រឹមត្រូវនៅឆ្នាំ បន្ទាប់ និងអភិវឌ្ឍ កម្មវិធីសិក្សា ស្របទៅនឹង ការងារទីផ្សារ ជាតិ និងអន្តរជាតិ។ ជាពិសេស ការិយាល័យ ព្យាយាមផ្តល់នូវ ធនធានសិក្សា សម្បូរបែប ដើម្បីឆ្លើយ តបទៅនឹងភាព ចាំបាច់ក្នុងការសិក្សា និងស្រាវជ្រាវ របស់និស្សិត។

  • ធ្វើឲ្យនិស្សិតសិក្សាឈ្វេងយល់ឲ្យបានស៊ីជម្រៅទៅលើចំណេះដឹងជាមូលដ្ឋាន
  • ផ្តល់ការតម្រង់ទិសដល់និស្សិតក្នុងការចាប់យកជំនាញមួយដ៏ត្រឹមត្រូវ ក្នុងឆ្នាំ ទី២ និង ឆ្នាំបន្តបន្ទាប់
  • ផ្តល់ឲ្យនិស្សិតក្នុងការឈ្វេងយល់ពីឱកាសទីផ្សារការងារក្នុងពេលបច្ចុប្បន្ននិង អនាគត
  • សម្រេចឲ្យបាននូវការអប់រំដែលមានគុណភាពទាំងចំណេះដឹង ចំណេះធ្វើ និង សីលធម៌
  • ដើម្បីឲ្យសមត្ថភាពរបស់និស្សិត ទទួលបានឆ្លើយតបទៅនឹងបទដ្ឋានកម្រិត ជាតិ និងអន្តរជាតិ

ផែនការយុទ្ធសាស្ដ្រស្រូបនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០១៣-២០១៥ ផ្ដោតសំខាន់ទៅលើ ការកែរលម្អ លើសកម្មភាពដែលនៅសេសសល់ពីឆ្នាំសិក្សា ២០១១-២០១២ និងពង្រឹងលើចំណុចជា យុទ្ធសាស្ដ្រធំៗ មួយចំនួនបន្ថែមទៀតគឺៈ

១-បរិយាកាសការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

- បង្កើនចំនួនបុគ្គលិកឲ្យបាន៤នាក់ ដែលបច្ចុប្បន្នមាន៣នាក់ ដើម្បីឲ្យស្របទៅនឹងកំណើនចំនួន និស្សិតនាឆ្នាំ សិក្សាថ្មី
- បង្កើនយន្ដការតាមដាន និងអនុវត្ដ ដើម្បីផ្ដល់បរិយាកាសសិក្សាដល់និស្សិត ប្រកបដោយភាព រាក់ទាក់។

២-យុទ្ធសាស្ដ្រស្រូបនិស្សិត

-បង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់
-បង្កើតយន្ដការអនុវត្ដ និងតាមដានផែនការយុទ្ធសាស្ដ្រឲ្យមានប្រសិទ្ធភាព និងតម្លាភាព
-កំណែទម្រង់ផ្ទៃក្នុង ទៅលើប្រព័ន្ធគ្រប់គ្រងដោយកំណត់ការទទួលខុសត្រូវឲ្យកាន់តែច្បាស់ជាង មុនចំពោះ ការិយាល័យពាក់ព័ន្ធដូចជាៈ

ក-ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវតែធានាឲ្យបាននូវដំណើរការកម្មវិធីថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ឲ្យមានភាពរលូន ផ្ដល់បរិយាកាសសិក្សាដ៏រាក់ទាក់ និងបង្កើនសមត្ថភាពគ្រឹះដល់និស្សិត តាមរយៈការសិក្សា ពីសេចក្ដីត្រូវការ របស់សង្គមបច្ចុប្បន្ន។

ខ-គណៈគ្រប់គ្រងត្រូវតែមានរចនាសម្ព័ន្ធ និងការទទួលខុសត្រូវច្បាស់លាស់តាមការរៀបចំពី ស្នាក់ការ កណ្ដាល។ ចូលរួមបណ្ដុះវប្បធម៌ហ៊ានទទួលខុសត្រូវចំពោះ សកម្មភាពការងារ និងត្រូវមាន វប្បធម៌ជាគម្រូចំពោះ ការបំពេញការងារ។

គ-ការិយាល័យព្រឹទ្ធបុរសរងត្រូវធានាឲ្យមានធនធានសាស្ដ្រាចារ្យគ្រប់គ្រាន់ មានសមត្ថភាព និង មានគុណវុឌ្ឍិស្របទៅនឹងគោលនយោបាយរបស់សាកលវិទ្យាល័យ និង គណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា ដើម្បីបម្រើឱ្យការអនុវត្ដយុទ្ធសាស្ដ្រស្រូបនិស្សិតបានជោគជ័យ។ អត្រាផលធៀប រវាងសាស្ដ្រាចារ្យ និងនិស្សិតត្រូវតែមាន កម្រិតទាបជាងការកំណត់របស់ គ.ទ.ក ឬ យ៉ាងហោចណាស់ ស្មើនឹងស្ដង់ដារបស់គ.ទ.ក។ ការជ្រើសរើសសាស្ដ្រាចារ្យត្រូវមានការផ្សព្វផ្សាយទូលំទូលាយមានតម្លាភាព និងត្រូវមានគណៈកម្មការជ្រើសរើសត្រឹមត្រូវ និងស្របតាមគោលនយោបាយរបស់សាកលវិទ្យាល័យ។

ឃ-ការិយាល័យសេវានិស្សិតត្រូវធានាមានផែនការផ្សព្វផ្សាយព័ត៌មានផ្សេងៗ របស់សាកលវិទ្យា ល័យ ច្បាស់លាស់ និងដល់និស្សិតគ្រប់ស្រទាប់។ រាល់ការទទួលព័ត៌មានត្រឡប់ពីនិស្សិត ត្រូវរៀបចំការ ប្រជុំ ឬបែងចែកដល់អ្នកពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយ និងឆ្លើយតប ចំពោះនិស្សិតក្នុងរយៈពេល សមរម្យ។ ត្រូវបង្កើតយន្ដការគ្រប់គ្រងវត្ដមាននិស្សិត និងផ្ដល់ព័ត៌មានអំពីការសិក្សារបស់និស្សិតឲ្យអ្នក ពាក់ព័ន្ធបានទាន់ ពេលវេលា។ ត្រូវបង្កើនការគ្រប់គ្រងទៅលើវិន័យ និងឯកសណ្ឋាននិស្សិត។ ធ្វើការដោះ ស្រាយបញ្ហារបស់ និស្សិតក្នុងស្មារតីអប់រំ និងធ្វើយ៉ាងណាឲ្យនិស្សិតមានលទ្ធភាពបន្ដការសិក្សា។

ង-ការិយាល័យធានាគុណភាពអប់រំត្រូវធានាថា ស្ដង់ដាគុណភាពផ្ទៃក្នុងសាកលវិទ្យាល័យត្រូវបាន ផ្សព្វផ្សាយ និង អនុវត្ដដោយគ្រប់អ្នកពាក់ព័ន្ធ។ ត្រូវមានផែនការច្បាស់លាស់ ក្នុងការធ្វើការវាយតម្លៃ ត្រួតពិនិត្យ និងកែលម្អចំពោះចំនុចខ្វះខាតរបស់ពួកគេ។

ច-ការិយាល័យសិក្សាត្រូវផ្ដល់កិច្ចសហប្រតិបត្ដិការខ្ពស់ជាមួយការិយាល័យពាក់ព័ន្ធ ដើម្បីគ្រប់ គ្រង និស្សិតបន្ទាប់ពីបញ្ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានដើម្បីធានានិរន្ដភាពនៃការបណ្ដុះបណ្ដាល និងផ្ដល់ បរិយាកាស សិក្សាដ៏រាក់ទាក់បន្ទាប់ពីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។

ឆ-ការិយាល័យរដ្ឋបាលត្រូវធានាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ត្រូវមាន យន្ដការ និងផែនការច្បាស់លាស់ចំពោះការកែលម្អប្រព័ន្ធភ្លើង ទឹក សន្ដិសុខ និងបរិស្ថានរបស់សាកល វិទ្យាល័យ។ ត្រូវមានបុគ្គលិកគ្រប់គ្រាន់ និងមានសមត្ថភាពដើម្បីបម្រើឲ្យសេវាកម្មផ្សេងៗទាន់ពេល ដូចជារៀបចំបន្ទប់សិក្សា ជួសជុលម៉ាស៊ីនត្រជាក់ ចល័តសម្ភារៈបង្រៀន ការងារសំអាត និង សន្ដិសុខ ជាដើម។ ពង្រឹងវិន័យ ការងារចំពោះបុគ្គលិកដើម្បីបង្កើនការប្រកួតប្រជែង និងការលើកទឹកចិត្ដបុគ្គលិក។

ជ-ការិយាល័យចុះឈ្មោះត្រូវមានផែនការបណ្ដុះបណ្ដាលច្បាស់លាស់មួយ ចំពោះបុគ្គលិកទៅលើ កម្មវិធីសិក្សា និងសេវាកម្មរបស់សាកលវិទ្យាល័យ និងរបៀបទំនាក់ទំនងអតិថិជន។ ត្រូវធានាឲ្យមាន បរិយាកាសរួសរាយ និងរាក់ទាក់ចំពោះអតិថិជនគ្រប់ស្ថានការ។ ត្រូវមានវប្បធម៌យកចិត្ដទុកដាក់ចំពោះ អតិថិជនគ្រប់រូប។ បុគ្គលិកត្រូវប្រកាន់ភ្ជាប់ភាពញញឹមរាក់ទាក់ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។ ត្រូវកាត់បន្ថយចំពោះកំហុសក្នុងការទំនាក់ទំនងជាមួយនិស្សិត។ ត្រូវស្វែងយល់ពីគោលនយោបាយ របស់ សាកលវិទ្យាល័យ ដើម្បីងាយស្រួលក្នុងការផ្ដល់ព័ត៌មានដល់និស្សិតឲ្យបានច្បាស់លាស់។

ឈ-ការិយាល័យហិរញ្ញកិច្ច ត្រូវមានផែនការច្បាស់លាស់ ចំពោះប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ សាកលវិទ្យាល័យធ្វើយ៉ាងណាធានាឲ្យបាននូវបរិយាកាសល្អចំពោះការបើកប្រាក់បៀវត្ស បុគ្គលិក និង សាស្ដ្រាចារ្យ។ មានយន្ដការ និង ផែនការច្បាស់លាស់ចំពោះការគ្រប់គ្រង និង ការចំណាយទៅលើ ទ្រព្យសម្បត្ដិ សាកលវិទ្យាល័យ ដើម្បីធានាថាមាននិរន្ដភាពក្នុងការអភិវឌ្ឍសាកលវិទ្យាល័យ។

ញ-ការិយាល័យផែនការ និងសេវាសិក្សាត្រូវមានផែនការច្បាស់លាស់ក្នុងដោះដូរ និងជួសជុល សម្ភារៈក្នុងបន្ទប់ពិសោធន៍កុំព្យូទ័រ។ ត្រូវធានាឲ្យបាននូវនិរន្ដភាព Internet និងប្រព័ន្ធ Network របស់ សាកល វិទ្យាល័យ។

៣-កម្មវិធីសិក្សា

កម្មវិធីសិក្សាទាំងមូលរបស់សាកលវិទ្យាល័យត្រូវបានបង្កើតឡើង ឆ្លើយតបតាមតម្រូវការការងារ និងនិយាមរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការបង្កើត និងការអភិវឌ្ឍកម្មវិធីសិក្សាទាំងឡាយ ក្នុងនោះ មានកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផងដែរ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាបណ្ឌិតសភា របស់សាកល វិទ្យាល័យ ដោយមានការយល់ព្រមពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង ក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់សាកលវិទ្យាល័យ បៀលប្រាយ ទូទាំងសាខាខេត្ដ ក្រុង អនុវត្ដ ទៅដូចៗគ្នា ក្នុងនោះមាន ១០ Subjects ស្មើនឹង៣០ Credit ដកស្រង់ចេញពី វិស័យទាំង៤។ កម្មវិធីទាំងនេះមានផែនការ និងការត្រួតពិនិត្យឡើងវិញ (Review) ប្រកបដោយប្រសិទ្ធភាពពីក្រុមប្រឹក្សា បណ្ឌិតសភា។

៤-ធនធានសាស្ដ្រាចារ្យ

ធនធានសាស្ដ្រាចារ្យ ជាមួយនឹងប្រព័ន្ធលើកទឹកចិត្ដល្អ ប្រាក់ម៉ោងខ្ពស់ និង គោលនយោបាយ ច្បាស់លាស់របស់សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្ដបន្ទាយមានជ័យ មានសាស្ដ្រាចារ្យគ្រប់គ្រាន់ និងប្រកបដោយសមត្ថភាព បទពិសោធន៍ និងទេពកោសល្យ។ ការជ្រើសរើសប្រកបដោយតម្លាភាព និងមាននិតិវិធីច្បាស់លាស់ដែលកំណត់ដោយគណៈគ្រប់គ្រងសាកលវិទ្យាល័យ។ សាស្ដ្រាចារ្យដែលអាច បង្រៀនក្នុងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ មានបទពិសោធន៍ក្នុងការ បង្រៀន នៅឧត្ដមសិក្សារយៈពេលយ៉ាងតិច៣ឆ្នាំ និងមានជំនាញឯកទេសត្រូវទៅនឹងមុខវិជ្ជាបង្រៀន។ លើសពីនេះ សាកលវិទ្យាល័យពុំអនុញ្ញាត្ដិឲ្យសាស្ដ្រាចារ្យបង្រៀនលើស ២៤ម៉ោងក្នុងមួយសប្ដាហ៍ និង បីមុខវិជ្ជា ក្នុងមួយ មាសឡើយ គោលនយោបាយនេះផ្ដល់លទ្ធភាពឲ្យសាស្ដ្រាចារ្យ មានពេល គ្រប់គ្រាន់សម្រាប់ការស្រាវជ្រាវ ពិនិត្យការងាររបស់និស្សិត និងការអភិវឌ្ឍខ្លួនឯង។ដើម្បីបង្កើន សមត្ថភាព និងផ្ដល់បរិយាកាស ប្រកួតប្រជែង ដល់សាស្ដ្រាចារ្យ សាកលវិទ្យាល័យ មានកម្មវិធីវាយតម្លៃ និង បណ្ដុះបណ្ដាលសាស្ដ្រាចារ្យ ច្បាស់លាស់ ប្រកបដោយតម្លាភាព។ ធនធានសាស្ដ្រាចារ្យដែលមក បង្រៀននៅក្នុងកម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវបានជ្រើសរើសចេញពីមហាវិទ្យាល័យនានា នៅ សាកលវិទ្យាល័យ ដែលផ្ដោតសំខាន់ទៅលើការ អនុវត្ដការងារល្អ និងសមត្ថភាពខ្ពស់។ ចំពោះមុខវិជ្ជា មួយចំនួនដែលពុំមានសាស្ដ្រាចារ្យខាងក្នុង សាកលវិទ្យាល័យត្រូវធ្វើការជ្រើសរើសពីខាងក្រៅ ដោយមាន ការផ្សព្វផ្សាយ និងក្នុងករណីចាំបាច់ត្រូវ ប្រើប្រាស់សាស្ដ្រាចារ្យ ចល័តរបស់សាកលវិទ្យាល័យដែលមាន ទីតាំងនៅសាខាផ្សេង។ សាស្ដ្រាចារ្យ ដែលបង្រៀនទោះស្ថិតនៅក្នុងលក្ខណៈពេញម៉ោង ឬមិនពេញម៉ោង ត្រូវធ្វើកិច្ចសន្យាបង្រៀន រាល់មួយ ឆមាសម្ដងសម្រាប់១មុខវិជ្ជា។ យន្ដការនេះធានាឲ្យមាននិរន្ដភាពល្អ រវាងសាស្ដ្រាចារ្យ និងសាកលវិទ្យាល័យ ក៏ដូចជាផ្ដល់ឲ្យនិស្សិតនូវទំនុកចិត្ដខ្ពស់។

៥-ការពង្រឹងវិន័យ

ដើមី្បចូលរួមពង្រឹងគុណភាពអប់រំ សាកលវិទ្យាល័យ បានបង្កើតឲ្យមានយុទ្ធសាស្ដ្រក្នុងការពង្រឹង វិន័យ សេចក្ដីថ្លៃថ្នូរ ទាំងនិស្សិត និងសាស្ដ្រាចារ្យ។ ការពង្រឹងវិន័យត្រូវអនុវត្ដដោយចែកជាពីរគឺៈ វិន័យ សាស្ដ្រាចារ្យ និងនិស្សិត។

៥.១-សម្រាប់សាស្ដ្រាចារ្យ

សាកលវិទ្យាល័យបានអនុវត្ដយន្ដការតាមដានវាយតម្លៃ លើកទឹកចិត្ដ និងទណ្ឌកម្មដល់សាស្ដ្រា ចារ្យ ដោយបង្កើតឲ្យមានគោលការណ៏ច្បាស់លាស់ដូចខាងក្រោមៈ

  • មានបទបញ្ជាផ្ទៃក្នុងសាស្ដ្រាចារ្យ
  • មានគោលការណ៏កាតព្វកិច្ចសាស្ដ្រាចារ្យ
  • មានគោលការណ៏តំឡើងឋានៈច្បាស់លាស់
  • បង្កើតឲ្យមានព្រឹទ្ធបុរសរងមហាវិទ្យាល័យដើម្បីគ្រប់គ្រង និងសម្របសម្រួលសាស្ដ្រាចារ្យតាម មហាវិទ្យាល័យ
  • បង្កើតឲ្យមានក្រុមប្រឹក្សាវិន័យសម្រាប់ដោះស្រាយវិវាទ និង ពិចារណាកំហុសនានារបស់ សាស្ដ្រាចារ្យ
  • សាស្ដ្រាចារ្យត្រូវធ្វើកិច្ចសន្យាបង្រៀនរាល់ចាប់ផ្ដើមឆមាស កិច្ចសន្យាធានាឲ្យសាស្ដ្រាចារ្យគោរព កាតព្វកិច្ចបង្រៀន និងជៀសវាងវិវាទផ្សេងៗ
  • អនុវត្ដការវាយតម្លៃលើការអនុវត្ដរបស់សាស្ដ្រាចារ្យ តាមរយៈការស្ទង់មតិពីនិស្សិតរាល់ចុង ឆមាស។
៥.២-និស្សិត

សាកលវិទ្យាល័យ បានអនុវត្ដយន្ដការតាមដាន វាយតម្លៃលើកទឹកចិត្ដ និងទណ្ឌកម្មដល់និស្សិត ដោយបង្កើតឲ្យមានគោលការណ៏ច្បាស់លាស់ដូចខាងក្រោមៈ

  • មានការិយាល័យសេវានិស្សិត មានភារកិច្ចគ្រប់គ្រងអវត្ដមានរបស់និស្សិត ប្រកបដោយ ប្រសិទ្ធភាព
  • មានប្រព័ន្ធផ្ដល់ព័ត៌មានដល់អាណាព្យាបាលរបស់និស្សិតឲ្យទាន់ពេលវេលា
  • គ្រប់គ្រងពេលវេលាចេញ និង ចូលសិក្សារបស់និស្សិតឲ្យតឹងរឹង
  • មានគោលការណ៏រៀបចំឯកសណ្ឋានរបស់និស្សិតឲ្យសក្ដិសម
  • មានការប្រឹក្សាឲ្យនិស្សិតមានវិន័យ និង សេចក្ដីថ្លៃថ្នូរល្អ
  • មានបទបញ្ជាផ្ទៃក្នុងសម្រាប់និស្សិត
  • មានបទបញ្ជាផ្ទៃក្នុងប្រឡងឆមាស
  • មានគោលការណ៏ផ្ដល់អាហារូបករណ៏ច្បាស់លាស
  • មានក្រុមប្រឹក្សាវិន័យ សម្រាប់ដោះស្រាយវិវាទ និងពិចារណាកំហុសនានារបស់និស្សិត
៦-ការលើកទឹកចិត្ដនិស្សិត

សាកលវិទ្យាល័យ មានយុទ្ធសាស្ដ្រមួយចំនួនដើមី្បលើកទឹកចិត្ដ និងផ្ដល់បរិយាកាសប្រកួតប្រជែង ដល់និស្សិតដូចខាងក្រោមៈ

  • មានយន្ដការទទួលស្គាល់ការសិក្សារបស់និស្សិត តាមរយៈការផ្ដល់លិខិតសរសើរ ចំពោះនិស្សិតឆ្នើម (student awards)អោយបានច្បាស់លាស់
  • ផ្ដល់បរិយាកាសសប្បាយរីករាយដល់និស្សិតតាមរយៈបង្កើតកម្មវិធីជប់លៀង ក្នុង ឱកាសពិធីបុណ្យចូលឆ្នាំ និងទិវាសិទ្ធនារី ជាដើម
  • បង្កើតក្រុមស្រាវជ្រាវដើម្បីបង្កើតកម្មវិធីស្រាវជ្រាវផ្សេងៗសំរាប់និស្សិត និងសាស្ដ្រា ចារ្យ ចូលរួម
  • បង្កើតឲ្យមានកម្មវិធីសិក្ខាសាលានិងទស្សនកិច្ចសិក្សាសម្រាប់និស្សិតទៅតាមជំនាញ
  • ផ្ដល់ឱកាសឲ្យនិស្សិតឆ្នើមចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលផ្សេងៗទាំងខាងក្នុង និង ខាងក្រៅ សាកលវិទ្យាល័យ
  • បង្កើតអោយមានកម្មវិធីផ្លាស់ប្ដូរនិស្សិតជាមួយសាកលវិទ្យាល័យក្នុង និងក្រៅប្រទេស
៧-មូលដ្ឋានសម្ភារៈរូបវ័ន្ដ

សាកលវិទ្យាល័យ មានសម្ភារៈគ្រប់គ្រាន់សម្រាប់ការសិក្សា និងស្រាវជ្រាវរបស់សាស្ដ្រាចារ្យ និង និស្សិត។ ជាមួយ ទីធ្លាធំទូលាយ និង បន្ទប់សិក្សាស្របតាមនិយាមគោរុកោសល្យ បំពាក់ដោយម៉ាស៊ីន ត្រជាក់ និងសម្ភារៈឧបទ្ទេសទាំងចល័ត និងអចល័ត សម្បូរបែប វាជាបរិយាកាសដ៏ល្អមួយរបស់និស្សិត សម្រាប់ការសិក្សា។ សាកលវិទ្យាល័យ មាន LCD Projectors, Overhead Projectors, Computer labs, Audio lab, បណ្ដាញ Internet និងបណ្ណាល័យបំពាក់ដោយ Computers និងសៀវភៅជាងមួយម៉ឺនក្បាល។ រាល់បន្ទប់សិក្សាបំពាក់ ដោយ ម៉ាស៊ីនត្រជាក់ កង្ហា និងកៅអីដែលអាចចល័តបាន។ សព្វថ្ងៃសាកលវិទ្យា ល័យ មានបន្ទប់សិក្សាចំនួន២០បន្ទប់ ក្នុងនោះបន្ទប់ពិសោធន៍កុំព្យូទ័រចំនួន២បន្ទប់ មានកុំព្យូទ័រ៨០គ្រឿង បន្ទប់ភាសាចំនួន១បន្ទប់ សាលសន្និសិទ្ធ ចំនួន១ ដែលអាចផ្ទុកបានអ្នកចូលរួមចំនួន ៣០០ នាក់។ ដើមី្បឆ្លើយតប និងផែនការស្រូបយកនិស្សិត សម្រាប់ឆ្នាំសិក្សា២០១២-២០១៣ សាកលវិទ្យាល័យ បាន រៀបចំបណ្ណាល័យមួយទៀតដែលមាន លក្ខណៈ ទូលាយជាងមុន និងបានរៀបចំការិយាល័យ ឲ្យមានភាព ប្រសើរជាងមុនផងដែរ ដូចជាការដាក់ កម្រាល់ព្រំជាដើម។

៨-ការជ្រើសរើសនិស្សិត និងការផ្សព្វផ្សាយព័ត៌មាន

អនុវត្ដតាមគោលការណ៍ និងសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវវជន និង កីឡា និងគ.ទ.ក ព្រមជាមួយនឹងគោលការណ៍ដោយឡែកដែលតាក់តែងដោយសាកលវិទ្យាល័យ ដើម្បីផ្ដល់នូវតម្លាភាព និង គុណភាពជូននិស្សិតសិក្សា។ ការជ្រើសរើសនិស្សិតត្រូវបានផ្សព្វផ្សាយតាមរយៈ

  • គេហដ្ឋទំព័រ Web Site (http://www.bbu.edu.kh)
  • ការបោះពុម្ភផ្សាយៈ Brochure, newsletters, leaflets
  • ទស្សនាវត្ដី និងកាសែត
  • ទូរទូស្សន៍ TV commercial
  • វិទ្យុ (Local Radio)
  • Prospectus 2010-2011 និង 2011-2012
  • ការបោះពុម្ភផ្សាយខាងក្រៅៈ Billboard, banner, posters…

ជាមួយនោះសាកលវិទ្យាល័យក៏មានផ្ដល់អារូបករណ៏ដល់និស្សិតក្រីក្រតាមរយៈរដ្ឋាភិបាល ដើម្បី ចូលរួម ចំណែកកាត់បន្ថយភាពក្រីក្រ និងបណ្ដុះបណ្ដាលធនធានមនុស្សរបស់រដ្ឋាភិបាលផងដែរ។

សាកលវិទ្យាល័យមានគោលការណ៍ជ្រើសរើសនិស្សិតតាមរូបភាពៈ

-ការប្រឡងជ្រើសរើសចូលសម្រាប់ឆមាសទី១ -សម្រាប់ឆមាសទី២ត្រូវប្រឡងវាស់ស្ទង់សមត្ថភាពដើមី្បផ្ដល់យោបល់ក្នុងការចាប់ជំនាញ

៩-សុវត្ថិភាពនិស្សិត

-សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ មានទីឃ្លាធំទូលាយ សម្រាប់ចត រថយន្ដ ម៉ូតូ និងកង់ មានសន្ដិសុខសម្រាប់យាមកាមគ្រប់ពេល។ ផ្លូវចូលទៅកាន់សាកលវិទ្យាល័យ មានបំពាក់អំពូលភ្លើង និងមានម៉ាស៊ីនភ្លើងបម្រុងសម្រាប់រាល់ពេលភ្លើងរដ្ឋដាច់ជាដើម។

-បន្ទប់សិក្សា សាលសហសិក្សា និងបន្ទប់ពិសោធន៏ត្រូវបានបង្កើត និងរចនាឡើងតាមបច្ចេកទេស ត្រឹមត្រូវធានាឲ្យនិស្សិតមានសុវត្ថិភាព និងផាសុខភាព។

ការព្យាករណ៏និស្សិត

 

ការព្យាករណ៏និស្សិតមានមូលដ្ឋានទៅលើទិន្នន័យពីឆ្នាំមុនៗ និងចំណែកទីផ្សារកន្លងមក ដែល សាកល វិទ្យាល័យ ទទួលបានធៀបទៅនឹងទិន្នន័យនិស្សិតជាប់បាក់ឌុបសរុបក្នុងឆ្នាំសិក្សា

 

ឆ្នាំ ២០១២-២០១៣
Estimated
២០១៣-២០១៤
Estimated
២០១៤-២០១៥
Estimated
ចំនួននិស្សិតចុះឈ្មោះ ៦៣០ ៦៨០ ៧៨៩

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP