Background of Foundation Year

ក្នុងអំឡុងឆ្នាំ ១៩៩៨ ឯកឧត្ដម បណ្ឌិត អ៊ីន វីរជាតិ ដែលជាស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សា ភិបាល សាកលវិទ្យាល័យ បៀលប្រាយ បានបង្កើតអង្គការ មួយមិនសំដៅ រកប្រាក់ចំណេញ ដែលមានឈ្មោះថា អង្គការយុវជន ស្ម័គ្រចិត្តកម្ពុជា (CYVO) ក្នុងគោលដៅ ប្រមូលផ្តុំ ធនធាន បណ្តុះបណ្តាល រួមទាំងរូប ឯកឧត្ដម ផងដែរ ដើម្បីធ្វើសកម្មភាព បណ្តុះបណ្តាល ចែករំលែក ចំណេះដឹង និងបទពិសោធន៍ ដល់យុវជន កម្ពុជាជាទូទៅ ពិសេស បណ្តុះបណ្តាល ជំនាញអាជីវកម្ម ការគ្រប់គ្រងកុំព្យូទ័រ និងភាសាអង់គ្លេស។ ដោយសន្ទុះ ការសិក្សា មានការ កើនឡើង ឯកឧត្ដមបណ្ឌិត បានវិវត្តពី អង្គការ ទៅជា មហាវិទ្យាល័យ គ្រប់គ្រង និងនីតិសាស្រ្ត តាមអនុក្រិត្យ លេខ ៤៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០០០។ ហើយនៅឆ្នាំ ២០០២ បានវិវត្តទៅជា សាកលវិទ្យាល័យ បៀលប្រាយ តាមអនុ ក្រិត្យ ៥៨ អនក្រ.បក ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០០២ ។

ដោយឡែកចំពោះ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ ជាសាខាទីប្រាំបួន ដែល បានបង្កើតឡើងដោយ ឯកឧត្ដម បណ្ឌិត អ៊ីន វីរជាតិ តាមប្រកាសទទួលស្គាល់ លេខ ១៣៩១ អ.យ.ក.ប្រ.ក ចុះនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០០៦ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែល ចុះហត្ថលេខា ដោយទេសរដ្ឋមន្រ្តី រដ្ឋមន្រី្ត ក្រសួងអប់រំ យុវជន និងកីឡា។

បច្ចុប្បន្ននេះ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ កំពុងបណ្តុះបណ្តាល និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ។

សាខាសាកលវិទ្យាល័យ បៀលប្រាយ បានសាងសង់នៅលើផ្ទៃដីធំទូលាយមានអាគារសិក្សា និង អាគារការិយាល័យ ដែលបំពាក់សម្ភារៈរូបវ័ន្តដែលឆ្លើយតបទៅនឹងបទដ្ឋានជាតិ និងអន្តរជាតិ។

សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ មានទីតាំងនៅភូមិ.សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លេខទូរស័ព្ទទំនាក់ទំនង : ០៥៤ ៩៥៨ ៣០០
អ៊ីម៉ែល : bmcinfo@bbu.edu.kh
គេហទំព័រ : www.bmc.bbu.edu.kh

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP