Credits and Grading System

ចំនួនក្រេឌីតមុខវិជ្ជាសិក្សា ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាជាមូលដ្ឋាន នៅ ថ្នាក់ឆ្នាំសិក្សា ជាមូលដ្ឋាន និស្សិតត្រូវសិក្សារយៈពេល ០១ឆ្នាំសិក្សា ចែកជា 0២ឆមាស ហើយក្នុង០១ឆមាស សិក្សា 0៥ មុខវិជ្ជា ហើយក្នុង 0១ មុខវិជ្ជាសិក្សា មាចំនួន ៤៥ម៉ោង ដែលស្មើ០៣ក្រេឌិត។ មានន័យថា និស្សិតសិក្សា ០៥មុខវិជ្ជា ស្មើ ១៥ក្រេឌិត ឬ ០១ឆ្នាំសិក្សា ស្មើ ៣០ក្រេឌិត ទៅលើ ១០មុខវិជ្ជា។ ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាននេះ និសិ្សត ទាំងអស់ ត្រូវសិក្សាមុខវិជ្ជា ដូចគ្នាក្នុង ឆមាសទី១ ដែលរួមមាន មុខវិជ្ជា ក្នុងវិស័យ ទាំង0៤ (សិល្បៈនិងមនុសាស្ដ្រ វិទ្យាសាស្ដ្រសង្គម គណិតវិទ្យា និង ភាសា) ដែលតំរូវ ដោយគណៈកម្មា ធិការ ទទួលស្គាល់គុណភាព នៃកម្ពុជា ដែលហៅកាត់ថា គ.ទ.ក ហើយនឹងចូលសិក្សា តាមមហាវិទ្យាល័យ ជំនាញរបស់ខ្លួន ដែលបានជ្ រើសរើស នៅក្នុងឆមាសទី២។

ពេលនិស្សិតសិក្សាចប់ដោយជោគជ័យនៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង ទទួលបានវិញ្ញាបនបត្រ ០១សន្លឹក  ដែលមាន ការទទួល ស្គាល់ពីគ.ទ.ក។ និស្សិតអាចបន្ដការសិក្សា ក្នុងមហាវិទ្យាល័យ០១ផ្សេងទៀត ដោយភ្ជាប់នូវ វិញ្ញាបនបត្រនេះ ហើយគ្រាន់ តែរៀនបន្ថែម មុខវិជ្ជតម្រង់ទិស តាមមហាវិទ្យាល័យ របស់ខ្លួន ដែលជ្រើសរើសប៉ុណោ្ណះ។ កំរិត បណ្ដុះបណ្ដាល ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សញ្ញាបត្រ ឯកទេស រយៈពេល បណ្តុះបណ្តាល ក្រេឌីត មុខវិជ្ជាជំនាញ ក្រេឌីតសរុប ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន វិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ០១ឆ្នាំ ៣០ ៣០ ប្រព័ន្ធផ្តល់ពិន្ទុ និង និទេ្ទស លើការសិក្សា របស់និស្សិត ថ្នាក់បិរញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ មុខវិជ្ជានីមួយៗ ដែលបានកំណត់ក្នុង កម្មវិធីសិក្សារបស់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានចំនួនក្រេឌីត អប្បបរមាស្មើនឹង០៣ ក្រេឌីតហើយមួយ ក្រេឌីត ស្មើនឹង១៥ម៉ោង នៃការសិក្សាលើ មុខវិជ្ជានោះ។ និស្សិតម្នាក់ៗ ត្រូវបញ្ចប់មុខវិជ្ជានីមួយៗ ដែលតម្រូវនៅក្នុង កម្មវិធីសិក្សា របស់ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន តាមការវាយតម្លៃ ផ្តល់ ពិន្ទុ និង និទេ្ទស ដូចខាងក្រោម៖

ការវាយតម្លៃ ក្នុងការផ្ដល់ពិន្ទុ និង និទ្ទេស

ពិន្ទុជាភាគរយ ចំនួនក្រេឌីត និទ្ទេសជាអក្សរ និទ្ទេស អត្ថន័យនិទ្ទេស
៨៥ - ១០០ ០៣ A ៤.០០ ល្អប្រសើរ
៨០ - <៨៥ ០៣ B+ ៣.៥០ ល្អណាស់
៧០ - <៨០ ០៣ B ៣.០០ ល្អ
៦៥ - <៧០ ០៣ C+ ២.៥០ ល្អបង្គួរ
៦០ - <៦៥ ០៣ C ២.០០ មធ្យម
៣០ - <៦០ ០៣ F1 ១.៥០ ធ្លាក់កម្រិត១
០ - <៣០ ០៣ F2 ១.០០ ធ្លាក់កម្រិត២

សម្គាល់ៈ
- F1 : មានសិទ្ធប្រឡងមុខវិជ្ជាឡើងវិញតែមួយលើក
- F2 : រៀនសងមុខវិជ្ជាឡើងវិញ
សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ការវាយតម្លៃនិស្សិតលើមុខវិជ្ជានីមួយៗ ត្រូវធ្វើឡើងដូចខាងក្រោម ៖
ការវាយតម្លៃលើការសិក្សា
១. ការវាយតម្លៃជាប្រចាំ ( On-going Assessment )​​ :
        ក- វត្តមាន (​ Attendance ).................................................................................................០៥%
        ខ- កិច្ចការក្នុងថ្នាក់ (​ Class Participation ).................................................................១០%
        គ- កិច្ចការស្រាវជ្រាវ ( Assignment )............................................................................១០%
២. ប្រឡងប្រចាំខែ ( Monthly Exam ​)......................................................................................១៥%
៣. ប្រឡងពាក់កណ្តាលឆមាស ( Mid-term Exam )..........................................................២០%
៤. ប្រឡងបញ្ចប់ឆមាស ( Final Exam )...................................................................................៤០%


ពិន្ទុសរុប...........................................................................................................................................១០០%

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP