Faculty of Economics​ and Agricultural Sciences

សូមស្វាគមន៍​ចំពោះការ ចូលមកកាន់គេហទំព័រ របស់ មហាវិទ្យាល័យសេដ្ឋកិច្ច និងវិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យ​ បៀលបា្រយ។ ភាពក្រីក្រ​​គម្លាត នៃការបែងចែកបា្រក់ ចំណូល​​​កំណើន ប្រជាជន កើនឡើងលឿន​ អតិផរណាខ្ពស់គឺជា ​​បញ្ហាដែលរីករាលដាល ពេញពិភពលោក។​ ដើម្បីដោះស្រាយ បញ្ហាខាងលើ លុះត្រាតែ សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ មានកំនើន​និងការអភិវឌ្ឍន៍។ ដូច្នេះបេសសកម្ម របស់មហាវិទ្យាល័យ សេដ្ឋកិច្ច គឺផ្តល់នូវការបណ្តុះបណ្តាល ឲ្យនិស្សិតទទួលបាន ចំណេះដឹង​ ជំនាញ សមត្ថភាព​ និងតំលៃ ដើម្បីក្លាយ​ទៅជា បញ្ញាវន្តសម្រាប់ចូលរួម ដោះស្រាយបញ្ហាខាងលើ។ សិក្សាបរិញ្ញាបត្រ នៅមហាវិទ្យាល័យសេដ្ឋកិច្ច និងវិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យ បៀលប្រាយ ជាឱកាសធ្វើឲ្យនិស្សិតទទួល បាននូវចំណេះដឹង​សមត្ថភាព​ និងការជំរុញលើកទឹកចិត្ត តាមរយ:ការសិក្សាជាមួយ កម្មវិធីសិក្សាដែលផ្តល់នូវ ចំណេះដឹង យ៉ាងទូលំទូលាយ ដូចជាការផ្តោតលើ ទ្រឹស្តីរបស់សេដ្ឋវិទួ ការវិភាគ ព្រឹត្ត​ការណ៍សេដ្ឋកិច្ច ការបង្កើត គោលនយោបាយដើម្បី ដោះស្រាយបញ្ហា ដែលកើតមានឡើង ក្នុងវិស័យសេដ្ឋកិច្ច ​សម្រាប់​ប្រកួតក្នុង ទីផ្សារការងារ ទាំងក្នុងប្រទេស និងអន្តរជាតិ។ ម្យ៉ាងវិញទៀត មហាវិទ្យាល័យ មានធនធាន​សាស្ត្រាចារ្យ ដែលមានសញ្ញាបត្រ​ បណ្ឌិត​ សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់​​​ មានបទពិសោធន៍ សមត្ថភាព និង ​ការស្រាវជ្រាវ ដែលអាច ផ្តល់នូវចំណេះដឹង ដល់និសិ្សតប្រកប ដោយគុណភាព។ ក្នុងនាមគណ:គ្រប់គ្រង បុគ្គលិកនិងសាស្ត្រាចារ្យ ​នៃមហាវិទ្យាល័យសេដ្ឋកិច្ច ខ្ញុំសូមសន្យាថា នឹង​ខិត​ខំប្រឹងប្រែង ធ្វើឲ្យនិសិ្សតទទួលបានភាពរីករាយ ​បទពិសោធន៏ ចំណេះដឹង ចំណេះធ្វើ និងបំនិនថ្មីៗ ​សំរាប់បង្កើត​ភាព ជោគជ័យក្នុងកំឡុង ពេលនៃការសិក្សា នៅមហាវិទ្យាល័យ សេដ្ឋកិច្ច នៃសាកលវិទ្យាល័យ បៀលបា្រយ ក៏ដូចជាទទូលបាន នូវជោគជ័យសម្រាប់ ជីវិត ការងារ ទាំងក្នុងពេល បច្ចុប្បន្ន និងអនាគត។
កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង និង បរិញ្ញាបត្រ
A s s o c i a t e    a n d    B a c h e l o r    P r o g r a m s
កម្រិតឧត្តមសិក្សាទូទៅ Academic Degree
• បរិញ្ញាបត្រសិល្បៈ • Bachelor of Arts (B.A.)
    » ឯកទេស សេដ្ឋកិច្ច
    » ឯកទេស សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    » ឯកទេស គ្រប់គ្រងគម្រោង និងអភិវឌ្ឍន៍ជនបទ
    » ឯកទេស គ្រប់គ្រងកសិដ្ឋាន និងកសិធុរកិច្ច
    » ឯកទេស ពាណិជ្ជកម្ម និងហិរញ្ញអន្តរជាតិ
    » in Economics
    » in Economics and Finance
    » in Rural Development and Project Mgt.
    » in Farm and Agribusiness Management
    » in Commerce and International Finance
• បរិញ្ញាបត្រវិទ្យាសាស្រ្ត • Bachelor of Science (B.S.)
    » ឯកទេស កសិកម្ម
    » ឯកទេស ក្សេត្រសាស្រ្ត
    » ឯកទេស ផលិតកម្មសត្វ
    » ឯកទេស បច្ចេកវិទ្យាក្រោយប្រមូលផល
    » in Agriculture
    » in Agronomy
    » in Animal Production
    » in Post-harvest Technology
• បរិញ្ញាបត្ររងសិល្បៈ • Associate of Arts (A.A.)
    » ឯកទេស សេដ្ឋកិច្ច     » in Economics
• បរិញ្ញាបត្ររងវិទ្យាសាស្រ្ត • Associate of Science (A.S.)
    » ឯកទេស កសិកម្ម     » in Agriculture
កម្រិតឧត្តមសិក្សាវិជ្ជាជីវៈ Professional Degree
• បរិញ្ញាបត្រសេដ្ឋកិច្ច • Bachelor of Economics (B.Ec.)
    » ឯកទេស សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    » ឯកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ
    » in Economics and Finance
    » in Commerce and International Finance
• បរិញ្ញាបត្រកសិកម្ម • Bachelor of Agriculture (B.Agr.)
    » ឯកទេស ក្សេត្រសាស្រ្ត
    » ឯកទេស ផលិតកម្មសត្វ
    » ឯកទេស បច្ចេកវិទ្យាក្រោយប្រមូលផល
    » in Agronomy
    » in Animal Production
    » in Post-harvest Technology
• បរិញ្ញាបត្រអភិវឌ្ឍន៍ជនបទ • Bachelor of Rural Development (B.R.D.)
    » ឯកទេស គ្រប់គ្រងគម្រោងនិងអភិវឌ្ឍន៍ជនបទ
    » ឯកទេស គ្រប់គ្រងកសិធុរកិច្ចនិងកសិដ្ឋាន
    » in Rural Development and Project Mgt.
    » in Farm and Agribusiness Management
• បរិញ្ញាបត្ររងសេដ្ឋកិច្ច • Associate of Economics (A.Ec.)
• បរិញ្ញាបត្ររងកសិកម្ម • Associate of Agriculture (A.Agr.)
• បរិញ្ញាបត្ររងអភិវឌ្ឍន៍ជនបទ • Associate of Rural Development (A.R.D)
កម្មវិធីសិក្សាកម្រិតក្រោយបរិញ្ញាបត្រ
M a s t e r    a n d    D o c t o r a l    P r o g r a m s
កម្រិតឧត្តមសិក្សាទូទៅ Academic Degree
• បរិញ្ញាបត្រជាន់ខ្ពស់សិល្បៈ • Master of Arts (M.A.)
    » ឯកទេស សេដ្ឋកិច្ច
    » ឯកទេស សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    » ឯកទេស គ្រប់គ្រងគម្រោង និងអភិវឌ្ឍន៍ជនបទ
    » ឯកទេស គ្រប់គ្រងកសិដ្ឋាន និងកសិធុរកិច្ច
    » ឯកទេស ពាណិជ្ជកម្ម និងហិរញ្ញអន្តរជាតិ
    » in Economics
    » in Economics and Finance
    » in Rural Development and Project Mgt.
    » in Farm and Agribusiness Management
    » in Commerce and International Finance
• បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត • Master of Science (M.S.)
    » ឯកទេស កសិកម្ម
    » ឯកទេស ក្សេត្រសាស្រ្ត
    » ឯកទេស ផលិតកម្មសត្វ
    » ឯកទេស បច្ចេកវិទ្យាក្រោយប្រមូលផល
    » in Agriculture
    » in Agronomy
    » in Animal Production
    » in Post-harvest Technology
• បណ្ឌិតស្រាវជ្រាវ • Doctor of Philosophy (Ph.D.)
    » ឯកទេស សេដ្ឋកិច្ច
    » ឯកទេស កសិកម្ម
    » ឯកទេស អភិវឌ្ឍន៍ជនបទ
    » in Economics
    » in Agriculture
    » in Rural Development

មហាវិទ្យាល័យសេដ្ឋកិច្ច គឺជាមហាវិទ្យាល័យមួយក្នុងចំនោមមហាវិទ្យាល័យទាំង០៧នៃសាកលវិទ្យាល័យបៀល- បា្រយ ដែលបានដំណើរការឡើងដោយយោងតាមស្មារតីនៃអង្គសនិ្នសិទ្ធប្រចាំឆ្នាំទាំងពីរលើករបស់សាកលវិទ្យាល័យបៀល បា្រយ សម្រាប់ឆ្លើយតបទៅនឹងទីផ្សារការងារនៃចរន្តសកលភាវូបនីយកម្មដែលសំបូរដោយការប្រកួតប្រជែង និង ដើម្បី ពង្រឹងសក្តានុពល​ ភាពលូតលាស់នៃសាកលវិទ្យាល័យ។ ​​​ មហាវិទ្យាល័យសេដ្ឋកិច្ចបែងចែកជា០៣ដេប៉ាតឺម៉ង់គឺ ដេប៉ាតឺម៉ង់អភិវឌ្ឍន៏ជនបទ ដេប៉ាតឺម៉ង់សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងដេប៉ាតឺម៉ង់ពាណិជ្ជកម្ម ដែលដេប៉ាតឺម៉ង់នីមួយៗ មានចែកជាច្រើនឯកទេសទៀតសម្រាប់និសិ្សតជ្រើស រើស។ ដើម្បីចុះឈ្មោះសិក្សាថ្នាក់បរិញ្ញាបត្រដែលមានរយ:ពេលសិក្សា០៤ឆ្នាំ​ និស្សិតត្រូវសិក្សាថ្នាក់មូលដ្ឋានរយ:ពេល០១ឆ្នាំ និង បន្តសិក្សារយ:ពេល០៣ឆ្នាំទៀតនៅថ្នាក់បរិញ្ញាបត្រ។​យោងតាមសេចក្តីសម្រេចស្តីពីការអនុម័តយល់ព្រមលើកម្មវិធី សិក្សារបស់មហាវិទ្យាល័យសេដ្ឋកិច្ចការរៀបចំកម្មវិធីសិក្សាគឺ ត្រូវបានជ្រើសរើសមុខវិជ្ជាដែលផ្តល់នូវចំណេះដឹង​ សមត្ថភាព យ៉ាងទូលំទូលាយ ដូចជាការផ្តោតលើទ្រឹស្តីរបស់សេដ្ឋវិទូ ការវិភាគព្រឹត្តការណ៍សេដ្ឋកិច្ច គោលនយោបាយ ដែលកើត មានឡើងក្នុងវិស័យសេដ្ឋកិច្ច ។ ជាមួយគ្នានេះដែរ ​មហាវិទ្យាល័យ​បានរៀបចំជាគណៈ កម្មការអភិវឌ្ឍកម្មវិធី សិក្សា ដែលមានប្រធាន អនុប្រធាន ​និងសមាជិក ដើម្បីធានាឲ្យបានថា​កម្មវិធីនេះអាចឆ្លើយតប​នឹងតម្រូវការទីផ្សារ បច្ចុប្បន្ន ក៏ដូចជាអនាគត។ លើសពីនេះទៀត និស្សិតអាចសិក្សាស្រាវជ្រាវពង្រឹងសមត្ថភាព ចំណេះដឹងបន្ថែម​នៅ បណ្ណាល័យ នៃសាកលវិទ្យាល័យបៀលបា្រយដែលសំបូរទៅដោយឯកសារ​ និងសៀវភៅសិក្សា ដូចជាទស្សនាវដ្តី អាជីវកម្ម សារព៌តមានសេដ្ឋកិច្ចផេ្សងៗ​ដែលទាក់ទងទៅនឹងជំនាញសេដ្ឋកិច្ច និងសិក្សាស្រាវជ្រាវ តាមរយ:ការប្រើបា្រស់គេហទំព័រ នានាដែលផ្ទុកទៅដោយឯកសា យ៉ាងសំបូរបែបក្នុងប្រព្ធ័នអិនធឺរណែតដែលមានល្បឿនលឿន ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP