Faculty of Tourism and Hospitality

សារលិខិតព្រឹទ្ធបុរស

សួស្តីប្អូនៗសិស្សានុសិស្សនិស្សិតនិងប្រិយមិត្តទាំងឡាយជាទីរាប់អាន។ មហាវិទ្យាល័យទេសចរណ៍ និង បដិ- សណ្ឋារកិច្ច បាននឹងកំពុងបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ ទៅលើមុខជំនាញជាច្រើន ដូចជា៖ ការគ្រប់គ្រងទេសចរណ៍ ការគ្រប់គ្រងបដិសណ្ឋារកិច្ច និងការគ្រប់គ្រងម្ហូបអាហារ ។ មាននិស្សិត១០ជំនាន់ រួចមកហើយដែលបានបញ្ចប់ការសិក្សានៅក្នុងមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ។

ដើម្បីធានាឲ្យបាននូវការបណ្តុះបណ្តាលធនធានមនុស្សទៅលើវិស័យទេសចរណ៍ ប្រកបដោយមនៈសិការទទួល ខុសត្រូវខ្ពស់ក្នុងអាជីពវិជ្ជាជីវៈ មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច បានបំពាក់នូវសម្ភារៈឧបទេស នានាបម្រើ ឲ្យការសិក្សានិងស្រាវជ្រាវ ហើយមហាវិទ្យាល័យមាននូវធនធានសាស្រ្តាចារ្យ ប្រកបដោយគុណវុឌ្ឍិ និង បទពិសោធន៍ ជាក់ស្តែងជាច្រើនឆ្នាំដែលជាចលករជម្រុញឲ្យការបណ្តុះបណ្តាលនិស្សិតពោពេញទៅដោយគុណភាព ប្រសិទ្ធភាព និង មាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ទាំងក្នុងក្របខណ្ឌតំបន់ និងនៅក្នុងឆាកអន្តរជាតិ ។

និស្សិតអាចទទួលបាននូវឱកាសការងារជាច្រើនទាំងនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា ដូចជាក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត-រាជធានី អាជ្ញាធរអប្សរា សណ្ឋាគារ ភោជ្ជនីយដ្ឋាន កាស៊ីណូ ក្រុមហ៊ុន- អាកាសចរណ៍ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ និងគណៈកម្មាធិការទន្លេមេគង្គ ។ល។ យោងតាមស្ថិតិលើការសិក្សាទៅ លើអតិតនិស្សិតបានបង្ហាញថាៈ និស្សិតជាង៩០%ទទួលបានឱកាសការងារដ៏ល្អ ក្នុងនោះនិស្សិត ចំនួន៥០%បំរើការនៅ ក្នុងផ្នែកឯកជន២១% បំរើការងារនៅក្នុងស្ថាប័នរដ្ឋ១៩% បំរើការងារនៅតាមអង្គការក្រៅរដ្ឋាភិបាល និង ១០%ប្រកប អាជីវកម្មផ្ទាល់ខ្លួន ។ ក្នុងចំណោមនោះ និស្សិត១២%មានតួនាទីជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ ដូចជា៖ អ្នកចាត់ការ ទូទៅនៅក្នុងសណ្ឋាគារ ភោជ្ជនីយដ្ឋាន ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ។ និស្សិត ៤១% មានតួនាទីជាអ្នកគ្រប់គ្រង ថ្នាក់កណ្តាល និងនិស្សិត៤៥%ទៀតជាអ្នកគ្រប់គ្រងការិយាល័យជួរមុខ ។

ការសិក្សានៅក្នុងមហាវិទ្យាល័យទេសចរណ៍ ប្អូនៗអាចទទួលបាននូវឱកាសការងារខ្ពស់ ទាំងពេលកំពុងសិក្សា និងក្រោយពីបញ្ចប់ការសិក្សា ដោយវិស័យទេសចរណ៍កាន់តែមានការរីកចម្រើនជាខ្លាំងពីមួយថ្ងៃៗ ដែលតាមការព្យា- ករណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា នឹងមានចំនួន ៤,៥លាននាក់ ដែលនឹងនាំមកនូវចំណូលក្នុងរង្វង់ ២,៥០០លានដុល្លា និងអាចបង្កើតការងារប្រហែល៥០ម៉ឺននាក់ សម្រាប់ប្រជាជនខ្មែរ ។ លើសពីនេះទៅទៀត វិស័យទេសចរណ៌បានចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចសង្គម ផ្តល់ឱកាសការងារ ប្រាក់- ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ចូលរួមចំណែកជម្រុញកំណើនផលិតផលក្នុងស្រុកសរុប ធ្វើឲ្យមានលំ នឹងផ្នែកជញ្ជីងពាណិជ្ជកម្ម ជូយលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងជម្រុញ ការធ្វើសមាហរណកម្មកម្ពុជាទៅ ក្នុងតំបន់ និងអន្តរជាតិ ។ ការសិក្សានៅក្នុងមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច គឺជាជម្រើសដ៏ឈ្លាសវៃ ត្រឹមត្រូវ និង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្រាប់កសាងនូវអនាគតដ៏ភ្លឺស្វាង ត្រចះត្រចង់ ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP