Faculty of Science and Technology

វិស័យបច្ចេកវិទ្យា ព័ត៌មាន បានជ្រូតជ្រាប ទៅក្នងជីវិតរស់នៅ ប្រចាំថ្ងៃ របស់យើង ដូចជាការអាន អ៊ីម៉ែល ការទស្សនា ខ្សែភាពយន្ត នៅលើគេហទំព័រ Youtube ការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ឬ Twitter ការស្រាវជ្រាវ ឯកសារ តាមរយៈគេហទំព័រ Google ឬ គេហទំព័រ Yahoo ការទំនាក់ ទំនងគ្នាតាមរយៈ ប្រព័ន្ធ Skype ការផ្សព្វផ្សាយ ព័ត៌មានដោយប្រើ Blog ទាំងអស់នេះ គឺជាការកើត ឡើងថ្មីៗ នៃបច្ចេកវិទ្យា ដែលយើងមាន។ ដូចនេះយើងអាច និយាយបានថា ការរស់នៅរបស់ ពួកយើង គឺមានការ លំបាកខ្លាំង ប្រសិនបើគ្មានការ វិវត្តន៍នៃ ប្រព័ន្ធបច្ចេកវិទ្យា នោះទេ នៅក្នុងរយៈពេល ប៉ុន្មានទស្សវត្ស ចុងក្រោយនេះ។ ពួកយើងមាន សំណាងណាស់ ដែលបាន រស់នៅក្នុង យុគសម័យនេះ ពីព្រោះយើងអាចជា អ្នកប្រើប្រាស់ ឬជាអ្នកបង្កើត នៃវិស័យព័ត៌មានវិទ្យា។ នៅក្នុងមហាវិទ្យាល័យ យើងខ្ញុំ ពួកយើងក៏បាន បង្កើតនៃភាព ជឿនលឿននៃវិស័យ ព័ត៌មានវិទ្យា ដែលមានឥទ្ធិពល នៃការរស់នៅរបស់ ពួកយើង សុបិន្តរបស់យើង គឺធ្វើអោយ មានការរីកចំរើន និងផ្សព្វផ្សាយ នូវបច្ចេកវិទ្យា ព័ត៌មាន ដែលយើងឃើញ នៅគ្រប់ទី កន្លែងក្នុងជីវិត រស់នៅប្រចាំថ្ងៃ របស់ពួកយើង។ ហើយអ្នកក៏អាច ចូលរួមក្នុងសុបិន្ត នេះបានដែរ។ ក្នុងនាមជា សមាជិកនៃ មហាវិទ្យាល័យ សិស្ស និសិ្សត អ្នកឧបត្ថម្ភ និងដៃគូរនានា ពួកយើងអាច ខិតខំប្រឹងប្រែង សម្រាប់អនាគត ភ្លឺស្វាង  ទាំងអស់គ្នា។

មហាវិទ្យាល័យផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញប្រាំរួមមានបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យា ព័ត៌មាននិងបណ្ដាញកុំព្យូទ័រ កុំព្យូទ័រអនុវត្ត បណ្តាញកុំព្យូទ័រ និងបច្ចេកវិទ្យាទូរគមនាគមន៍ ។ ជាការពិតណាស់ មហាវិទ្យាល័យផ្តល់អោយនូវមុខវិជ្ជាជាច្រើនរួមទាំងមុខវិជ្ជាជំនាញផងដែរ ។ កម្មវិធីសិក្សារបស់ពួកយើងត្រូវបានរៀបចំ ឡើងដើម្បីផ្តល់អោយនូវការទទួលស្គាល់នូវគ្រប់មុខវិជ្ជានៃការសិក្សា ។ មហាវិទ្យាល័យយើងខ្ញុំមានការតាំងចិត្តក្នុងការអប់ រំនិស្សិតសម្រាប់ការអនុវត្តជំនាញវិជ្ជាជីវៈនៃផ្នែកព័ត៌មានវិទ្យា តាមរយៈការដាក់បញ្ចូលនូវកម្មវិធីអនុវត្តន៍ សម្រាប់ធ្វើការ លើកទឹកចិត្តនិស្សិតគ្រប់រូបអោយបន្តការសិក្សាក្នុងរយៈពេលវែង បង្កើនការងារជាក្រុម ឬ ភាពជាអ្នកដឹកនាំ និង ធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តនិស្សិតអោយធ្វើការស្វែងរកនូវអ្វីថ្មី។ សមាជិកសាស្រ្តាចារ្យរបស់មហាវិទ្យាល័យយើង ខ្ញុំមានគុណវុឌ្ឍជាលក្ខណៈអន្តរជាតិ ហើយមានការតាំងចិត្តយ៉ាងមុតមាំក្នុងការបង្ហាត់បង្ហាញចំពោះគុណភាពនៃការ បង្រៀនដល់សិស្សរបស់ពួកគេ។

គោលដៅរបស់ពួកយើង គឺរៀបចំអោយអ្នកនូវភាពជោគជ័យលើអាជីពការងារ នៅលើវិស័យឧស្សាហកម្ម ដែល ពាក់ពន្ធនិងកុំព្យូទ័រ ។ ពីការកែច្នៃផ្នែកទន់ ទៅដល់ផ្នែករឹង កម្រិតនៃកាសិក្សារបស់ពួកយើង គឺផ្តោតទៅលើ ការអនុវត្ត នៃបច្ចេកវិទ្យាដោយពឹងផ្អែកទៅលើវិទ្យាសាស្រ្តកុំព្យូទ័រ ។ ខ្ញុំមានជំនឿជឿជាក់ថា អ្នកនិងជ្រើសរើសមហាវិទ្យាយើងខ្ញុំ សម្រាប់ការងារក្នុងក្តីសុបិន្តរបស់អ្នក ។ ក្នុងនាមជាព្រឹទ្ធបុរសមួយរូប ខ្ញុំសូមតាំងចិត្តយ៉ាងមុតមាំក្នុង ការងារជាមួយអ្នក តាមរយៈការបញ្ចប់ការសិក្សារបស់អ្នក ដើម្បីធ្វើអោយប្រាកដថាអ្នកទទួលបាននូវចំណេះដឹង និង ជំនាញមួយសមរម្យ ជាមួយកម្មវិធីសិក្សាដែលអ្នកបានជ្រើរើស ។ ខ្ញុំនិងខិតខំប្រឹងប្រែងគ្រប់កាលទេសដែលអាចធ្វើ ទៅបានដើម្បីធ្វើអោយ ប្រាកដថាអ្នកអាចសម្រេចបាននូវអ្វីដែលអ្នកបានរំពឹងទុក ចំពោះអនាគតអាជីពការងាររបស់អ្នក ឬ ឪកាសនៃការសិក្សា បន្ថែម ទៀតរបស់អ្នកនាពេលអនាគត

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP