Faculty of Engineering and Architecture

វិស័យវិស្វកម្មនិងស្ថាបត្យកម្ម ជាតម្រូវការដ៏ធំធេងសម្រាប់ការរចនា និងការ សាងសង់ហេដ្ឋារចនាសម្ពន្ធសង្គមជាតិ ដែលមានអគារលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ផ្សារ សណ្ឋាគារ ការិយាល័យ ផ្លូវថ្នល់ ស្ពាន រោងចក្រ បណ្តាញ អគ្គិសនីនិងបណ្តាញទូរសព្ទ។ ដើម្បីឆ្លើយតបនូវតម្រូវការខាងលើមហាវិទ្យាល័យ វិស្វកម្មនិងស្ថាបត្យកម្ម បានបង្កើតឡើង និងផ្តល់ជូននូវកម្មវិធីសិក្សា កម្រិត បរិញ្ញាបត្រ និង បរិញ្ញាបត្ររង លើជំនាញវិស្វកម្ម សំណង់ស៊ីវិល វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច វិស្វកម្មអេឡិចត្រូនិច និងទូរគមនាគមន៍ ស្ថាបត្យកម្ម និងរចនា និងស្ថាបត្យកម្មក្នុងអគារ និងការតុបតែងដល់និស្សិតនូវចំណេះដឹងវិជ្ជា មូលដ្ឋានទ្រីស្តី វិទ្យាសាស្រ្ត និងចំណេះដឹង ជំនាញវិជ្ជាជីវៈ ដោយមានការអនុវត្តន៍ក្នុងបន្ទប់ពិសោធន៍ ប្រើកម្មវិធី កុំព្យូទ័រ ទំនើបក្នុងការគូរប្លង់ និងគណនាព្រមទាំងចុះកម្មសិក្សាជាក់ស្តែង តាមការដ្ឋានផ្សេងៗក្រោមការដឹកនាំ បង្ហាត់បង្រៀនពីសំណាក់សាស្រ្តាចារ្យ មានគុណវុឌ្ឍខ្ពស់ បណ្ឌិត និងអនុបណ្ឌិត កមពីប្រទេសអ៊ឺរុប អូស្រ្តាលី ជប៉ុន ដែលមាន បទពិសោធន៍ច្រើនឆ្នាំ។

មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម ក៏មានរៀបចំសក្ខាសាលាជាតិ និងអន្តរជាតិ អំបីបច្ចេកវិទ្យាថ្មីៗ នៃ របកគំហើញជូននិស្សិត និងសាស្រ្តាចរ្យដើម្បីជាទន់សម្រាប់ការចូលរួមអភិវឌ្ឍន៍សហគម និង សង្គមជាតិ។ ដោយគុណ សម្បត្តិជាច្រើនរបស់មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម វិស្វករ និងស្ថាបត្យករ យើងទទួលបាន ភាពជោគជ័យ ក្នុងជីវិតអាជីពនៅតាមក្រុមហ៊ុន អង្គការ និងស្ថាបនរដ្ឋនានា។ ទទ្ទឹមនោះ វិស្វករយើងមួយចំនួន ទទួលបានអាហា រូបករណ៍បន្តការសិក្សានៅប្រទេសជប៉ុន អូស្តា្រលី និង ថៃឡង់

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP