Faculty of Law and Social Science

មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គមពីមុនមានឈ្មោះថាមហាវិទ្យាល័យនីតិសាស្រ្ត និងត្រូវបាន បង្កើត ជាដំបូង ឡើងដោយអនុក្រឹត្យលេខ ៤៥ អនក្រ/បក ចុះថៃ្ងទី២៥ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការបង្កើត មហាវិទ្យាល័យគ្រប់គ្រង និងនីតិសាស្រ្ត ដែលផ្តល់នូវកម្រិតសិក្សាថ្នាក់បរិញ្ញាបត្ររងរយៈពេល 0២ឆ្នាំ និងថ្នាក់ បរិញ្ញាបត្ររយៈពេល 0៤ឆ្នាំ។ ក្រោយពីបានដំណើរការបណ្តុះបណ្តាលរយះពេលពីរឆ្នាំមក មហាវិទ្យាល័យមានការរីកលូតលាស់ និង ទទួល បាន ការគាំទ្រពីគ្រប់មជ្ឈដ្ឋាននៃអ្នកស្រាវជ្រាវ ដោយមាននិសិ្សតចុះឈ្មោះសិក្សាជាង ៧០០នាក់នៅឆ្នាំ ដំបូង និងជាង១០០០នាក់ នៅក្នុងឆ្នាំបន្ទាប់ ហើយពេលនោះ មហាវិទ្យាល័យគ្រប់គ្រងនិងនីតិសាស្រ្ត បានប្រែក្លាយទៅជា សាកលវិទ្យាល័យបៀលប្រាយ និងត្រូវបានទទួលស្គាល់ជាផ្លូវការតាមរយៈអនុក្រឹត្យលេខ៥៨ អនក្រ/បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០២។ សាកល វិទ្យាល័យ បានធ្វើការបណ្តុះបណ្តាលលើកម្មវិធីកំរិតឧត្តម (កំរិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ) និងកំរិតក្រោយបរិញ្ញាបត្រ (កំរិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណិ្ឌត) ដោយផ្តោតទៅលើវិស័យជាច្រើន ក្នុងនោះមានវិស័យវិទ្យាសាស្រ្តសង្គមផងដែរ ហើយមហាវិទ្យាល័យនីតិសាស្រ្តក៏បានប្រែក្លាយជាមហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គមមកដល់ពេលបច្ចុប្បន្ន។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP