BBU Scholarship

ការផ្តល់អាហារូបករណ៍ដល់និស្សិត

ការលើកកម្ពស់ សមត្ថភាព និង គុណភាពនៃ ការសិក្សា ស្រាវជ្រាវ គឺជាភារកិច្ចចម្បង ដែល សាកល វិទ្យាល័យបាន នឹងកំពុងអនុវត្ត នៅគ្រប់សាខា រាជធានី-ខេត្តទាំងអស់។ អ្នកសិក្សា ដែលសម្រេចចិត្ត ជ្រើសរើស សាកលវិទ្យាល័យ បៀលប្រាយ និង ត្រឹមតែទទួលបាន ចំណេះដឹង បទពិសោធ គុណសម្បត្តិ ប្រកួតប្រជែង កម្រិតខ្ពស់ក្នុង ការងារ និង សមត្ថភាព អភិវឌ្ឍន៍អាជីវកម្ម ប៉ុណ្ណោះទេ ប៉ុន្តែអ្នកសិក្សា ទាំងអស់ នឹងទទួលបាន អត្ថប្រយោជន៍ ដ៏ច្រើនពីសាកល វិទ្យាល័យ ដូចជាការអនុគ្រោះលើ តម្លៃសិក្សា អាហារូបករណ៍ សម្រាប់និស្សិត ពូកែ អាហារូបករណ៍ និស្សិតឆ្នើម និង អាហារូបករណ៍ និស្សិតក្រីក្រ

១. អាហារូបករណ៍សិក្សាពូកែៈ សិស្សានុសិស្សដែលបានបញ្ចប់ មធ្យមសិក្សា ទុតិយភូ​មិ ( បាក់ឌុប) ដោយ ជោគជ័យ និង ទទួលបាននិទ្ទេស A, B និង C ហើយសម្រេចចិត្ត ចុះឈ្មោះសិក្សា នៅសាកលវិទ្យាល័យ បៀលប្រាយ នឹងទទួលបាន ការលើកទឹកចិត្ត ផ្តល់អាហារូបករណ៍ ថ្លៃសិក្សា​ ១០០% សម្រាប់និទ្ទេស A , ៥០% សម្រាប់និទ្ទេស B និង ២៥% សម្រាប់និទ្ទេស C ។

២. អាហារូបករណ៍និស្សិតឆ្នើមៈ  ជារៀងរាល់ឆ្នាំសិក្សានីមួយៗ គណៈកម្មការពិគ្រោះយោបល់សិក្សា និង បណ្តុះបណ្តាល ធ្វើការវាយតម្លៃលទ្ធផលនៃការសិក្សា របស់និស្សិតដែលសិក្សានៅមហាវិទ្យាល័យ ទាំង ៨ និងនៅគ្រប់សាខា រាជធានី និង ខេត្តទាំងអស់នៃសាកលវិទ្យាល័យ បៀលប្រាយ និង ជ្រើសរើសនិស្សិតឆ្នើម ប្រចាំឆ្នាំសិក្សា ចំនួន ១៩០ ទៅ ២០០ នាក់ ដែលមានស្នាដៃឆ្នើម ក្នុងការសិក្សាដើម្បីទទួលយកប័ណ្ណសរសើរ និង អាហារូបករណ៍ សម្រាប់ឆ្នាំសិក្សាបន្តបន្ទាប់រហូតដល់បញ្ចប់ ការសិក្សា​។ 

៣. អាហារូបករណ៍និស្សិតក្រីក្រៈ   ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និង កាត់បន្ថយភាពក្រីក្រ ជា មួយរាជរដ្ឋាភិបាលនោះក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ បានសម្រេចផ្តល់អាហារូបករណ៍ ជារៀងរាល់ឆ្នាំសិក្សា ដើម្បីជួយ ដល់អ្នកក្រីក្រ ជាពិសេសស្រី រស់នៅតំបន់ ដាច់ស្រយាល និង មិនមាន លទ្ធផលបង់ថ្លៃសិក្សា ។

 ៤. ការអនុគ្រោះលើតម្លៃសិក្សាៈ  ផ្អែកលើស្ថានភាព អំណោយផល នៃការអភិវឌ្ឍសេដ្ឋកិច្ច នៅតំបន់ទី ប្រជុំជន និង សហគមន៍ មួយចំនួន តម្រូវឲ្យអ្នកសិក្សា នៅតំបន់ទាំងនោះ ជួបការលំបាក ក្នុងការ រ៉ាប់រង បន្ទុកចំណាយ ជាពិសេស លើការសិក្សា អប់រំ ទើបសាកលវិទ្យាល័យ បៀលប្រាយ ផ្តល់ការ អនុគ្រោះ ដោយបញ្ចុះថ្លៃ ការសិក្សា រហូតដល់ ៥០% ដើម្បី ជួយសម្រាល ការលំបាក និង កាត់បន្ថយ ភាពក្រីក្រ ជា ពិសេស អ្នកសិក្សា នៅសាខាខេត្ត បាត់ដំបង និង ខេត្តបន្ទាយមានជ័យ និង ស្ទឹងត្រែង ។

 



Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP