Banking & Finance

Mr. Long Nimo
Company : Hattha kaksekar Limited
Position: Branch Manager
Graduate in Build Bright University(BMC) 
Major: Banking and Finance
Academic Year: Promotion1 (2006-2010)
E-mail:
ខ្ញំុបាទឈ្មោះ​ ឡុង និមល ជាអតីតនិស្សិត នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ សិក្សានៅជំនាន់ទី១ ជំនាញ​ ធនាគារនិងហិរញ្ញវត្ថុ ខ្ញំុពិតជាសប្បាយចិត្តខ្លាំង​ ដោយបានបញ្ចប់ការសិក្សាដោយ ជោគជ័យនៅក្នុងសាកលវិទ្យាល័យនេះ ម៉្យាងការសិក្សាអប់រំគឺប្រកប​ ​ដោយគុណភាពខ្ពស់​ ព្រោះសាស្រ្តាចារ្យដែលបង្ហាត់បង្ហាញសុទ្ធតែមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានជំនាញច្បាស់លាស់ ដែលធ្វើឲ្យរូបខ្ញំុ មានចំណេះដឹងរហូតដល់ខ្ញំុមានអ្វីៗ ដូចសព្វថ្ងៃ។
Miss. Seab Lyghech
Company : Maybank
Position: Teller
Graduate in Build Bright University (BMC) 
Major: Banking and Finance
Academic Year: Promotion5 (2010-2014)
E-mail:
នាងខ្ញំុឈ្មោះ ស៊ាប លីហ្គេច បច្ចុប្បន្នកំពុងបម្រើការងារនៅ​ ធនាគារម៉េយ ប៊ែង សាខាខេត្តបន្ទាយមានជ័យ នាងខ្ញំុជាអតីតនិស្សិត​ជំនាន់ទី៥ ជំនាញ ធនាគារនិងហិរញ្ញវត្ថុ បានសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ​ សាខាខេត្តបន្ទាយមានជ័យ​ នាងខ្ញំុយល់ឃើញមានតែការសិក្សាទេ ដែលធ្វើឲ្យមានការអភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អ និង ជាយាន្តមួយដើម្បីឈានទៅសម្រេចគោលដៅនាពេលអនាគត។

Mr. Chhun Marada
Company : BBU-BMC
Position: Academic Affairs Staff
Graduate in Build Bright University (BMC) 
Major1: Banking and Finance
Major2: Teaching English as a Foreign Language
Academic Year: Promotion6 (2011-2015)

ខ្ញំុបាទឈ្មោះ ឈុន ម៉ារ៉ាដា បច្ចុប្បន្នកំពុងបម្រើការងារនៅ​ សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ ខ្ញំុបាទជាអតីតនិស្សិត​ជំនាន់ទី៦ ជំនាញ ធនាគារនិងហិរញ្ញវត្ថុ បានសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ​ សាខាខេត្តបន្ទាយមានជ័យ​ ខ្ញំុយល់ឃើញការសិក្សាគឺជាយាន្តមួយដ៏សំខាន់ដើម្បីឈានទៅរកភាពជោគជ័យនាពេលអនាគត​និងជាទ្រព្យសម្បត្តិដ៏កម្ររមួយដែលអាចអោយយើងប្រើប្រាស់បានដោយគ្មានដែនកំណត់។​ The More you learn, The More you know......
Miss. Dul Kimsann
Company : ABA Bank
Position: Teller
Graduate in Build Bright University (BMC) 
Major: Banking
Academic Year: Promotion7 (2012-2016)
E-mail: dulkimsann@yahoo.com

នាងខ្ញំុឈ្មោះ ឌុល​ គឹមសាន់ បច្ចុប្បន្នកំពុងបម្រើការងារនៅ​ ធនាគារអេប៊ីអេ សាខាខេត្តបន្ទាយមានជ័យ នាងខ្ញំុជាអតីតនិស្សិត​ជំនាន់ទី៧​ជំនាញ ធនាគារ បានសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ​ សាខាខេត្តបន្ទាយមានជ័យ​ នាងខ្ញំុយល់ឃើញថា​​ការសិក្សាគឺជាអាវុធ​ក្នុងដំណើរឆ្ពោះទៅរកគោលបំណង​ដែលស្របជាមួយនឹងការខិតខំប្រឹងប្រែង។ការប្រឹងប្រែងប៉ុណ្ណា​ គឺទទួលបានលទ្ធផលប៉ុណ្ណោះដែរ។

Take a good start to get an excellence end!

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP