Deputy-Director

ខ្ញុំមានសេចក្តី រីករាយក្នុងការ ចែករំលែក នូវព័ត៌មាន​ស្តីពី​ ការវិវត្ត និង ព័ត៌មាន ចាំបាច់ មួយចំនួន របស់ សាកលវិទ្យាល័យ ​បៀលប្រាយ សាខាខេត្ត បន្ទាយមានជ័យ ដោយសន្ទុះ នៃកំណើន សេដ្ឋកិច្ច នៅកម្ពុជា និង ការរីកចម្រើន លើគ្រប់វិស័យ ឆ្លុះបញ្ចាំង ពីកិច្ចខិតខំ ប្រឹងប្រែង នៃរាជរដ្ឋាភិបាល ក្នុងការកសាង សន្តិភាព ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ និង​ ការធ្វើសមាហរណកម្មជាតិ​ តំបន់​ និង សកលលោក​ ជាពិសេស គឺការដឹកនាំ ដំណើរ​ឆ្ពោះ​ ទៅ​បង្កើតសហគមន៍​ អា​ស៊ាន​ នាឆ្នាំ២០១៥ ខាងមុខនេះ​​។

វិស័យអប់រំឧត្តមសិក្សា បានដើរតួនាទី​ជាគន្លឹះ នៃការអភិវឌ្ឍលើ គ្រប់វិស័យនោះគឺ ការផលិតមូលធន មនុស្ស​ដែល​ត្រូវការ ចាំបាច់ដើម្បីចូលរួម គ្រប់សកម្មភាព​ និង​ដំណើរការ នៃការកសាងអភិវឌ្ឍន៍ ប្រទេសជាតិ​។​ ក្នុងន័យ​នេះ ការបណ្តុះបណ្តាល​ និង​ការអភិវឌ្ឍធនធាន មនុស្សនៅសាកលវិទ្យាល័យ បៀលប្រាយ​ គឺផ្តោត​ជាចម្បង លើក្របខណ្ឌ គុណ​​វុឌ្ឍិជាតិ​ និងតំបន់​ដើម្បីឲ្យ និស្សិត ទទួលបាន ចំណេះដឹង​ និង​សមត្ថភាពឆ្លើយតប ​តម្រូវការជាតិ​ និង​តំបន់​ពិសេស ចាប់​ពី ឆ្នាំ២០១៥ ។

ក្តីរំពឹងរបស់ខ្ញុំ គឺជាបំណងប្រាថ្នា ដែលបានក្លាយទៅជាឆន្ទៈ និងការប្តេជ្ញាចិត្ត មានអត្ថន័យជាគោលដៅ យុទ្ធសាស្រ្ត​​​ដែល ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ សាកលវិទ្យាល័យ ទាំងអស់ចាត់ទុកជា ភារកិច្ចចម្បង និងអាទិភាពក្នុង​ការ​ ផ្តល់​ចំណេះដឹង​ ជំនាញ និង បទពិសោធន៍ដល់ និស្សិតទាំងអស់​និងប្រែក្លាយ សមត្ថភាពទាំងនេះ ទៅជាគំនិតច្នៃ​ប្រឌិត​ ​ទំនួល ខុសត្រូវចំពោះសង្គម ​សហគមន៍​ អភិរក្ស អភិវឌ្ឍន៍ និង​ការការពារបរិស្ថានជាតិ​ ដែលនឹង​ផ្តល់​ប្រយោជន៍ ដល់សង្គម​និង ​ប្រទេសជាតិ ទាំងមូល​។

ក្តីរំពឹងនេះ បានជំរុញឲ្យយើងបង្កើតនូវ វប្បធម៌ នៃការវិវត្តន៍ ឥតឈប់ឈរ ពិសេសគឺការបន្តនិរន្តភាព នៃការវិនិយោគលើ សម្ភាររូបវន្ត បម្រើឲ្យសកម្មភាព បណ្តុះបណ្តាល​ និង សិក្សាស្រាវជ្រាវ នៅក្នុងសាខា ក្នុងការអភិវឌ្ឍ កម្ម​វិធីសិក្សាថ្មីៗ​ ឆ្លើយតបនឹងការ ផ្លាស់ប្តូរ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច​ការបណ្តុះបណ្តាល ពង្រឹង​សមត្ថភាព​ សាស្រ្តាចារ្យ និង​បុគ្គលិកគ្រប់លំដាប់ថ្នាក់​ ទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូ​អន្តរជាតិ​ ពិសេសប្រទេស​ក្នុង តំបន់ ធ្វើការ​បណ្តុះបណ្តាលរួមគ្នា ​ផ្លាស់ប្តូរបទពិសោធន៍ បុគ្គលិក​សាស្រ្តាចារ្យ​ និស្សិត​ និងកិច្ច​សហប្រតិបត្តិការ​ លើ​គម្រោងស្រាវជ្រាវ និងអភិវឌ្ឍ​ដែលលើកទឹកចិត្តដល់ សាស្រ្តាចារ្យ​ បុគ្គលិក ​និង និស្សិត​ចូលរួម​ក្នុង សកម្មភាព អភិវឌ្ឍ​ន៍ សហគមន៍ជាតិ​ និងអន្តរជាតិ ​។

ម៉្យាងទៀតខ្ញុំបាទ សូមថ្លែងអរគុណ ដល់ការសម្រេចចិត្ត របស់ប្អូនៗ​សិស្សានុសិស្ស​ និងអ្នកសិក្សាទាំងអស់ ជ្រើសរើស​ សាកល​វិទ្យា​ល័យ បៀលប្រាយ នៅថ្ងៃនេះ​គឺជាការចាប់ផ្តើម បើកទំព័រជីវិតថ្មី ក្នុងការសិក្សាអប់រំ​ ដែលបណ្តុះសមត្ថភាព​ គំនិត​ច្នៃប្រឌិត ​គំនិត​និងឱកាស នៃការចូលរួមដែល នឹងឆ្លើយតប បានទៅនឹង ការផ្លាស់ប្តូរ​ និងការវិវឌ្ឍ​ នាយុគសម័យ សមាហរណកម្ម​ និង សាកលភាវូបនីយកម្ម​។

ក្នុងនាមជានាយករង នៃសាកលវិទ្យាល័យ បៀលប្រាយ ខ្ញុំមានមោទន​ភាព​ក្នុង ការដើរ​តួនាទី​ ភាពជា​អ្នកដឹកនាំ ពង្រឹងឧត្តមភាព ការសិក្ សាស្រាវជ្រាវក្រោម ការចង្អុលបង្ហាញ របស់លោកនាយកសាខា លោកសាកល​វិទ្យា​ធិការ សាកលវិទ្យាធិការរង​ និង​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល សាកលវិទ្យាល័យ​និងសហប្រតិបត្តិការ ជាមួយសាស្រ្តាចារ្យ និង និស្សិតទាំងអស់ ក្នុងការជម្រុញឲ្យ មាននូវគុណភាព នៃការទទួលយក និងផ្តល់នូវ គុណភាព អប់រំ កម្រិតឧត្តមសិក្សា 

ខ្ញុំសង្ឃឹមថា និស្សិតទាំងអស់ នឹងឆ្លៀតឱកាសអានអត្ថបទ​នេះ។ ខ្ញុំ​រង់ចាំ​និងមាន ​សេចក្តី​រីក​រាយ​ ក្នុងការរួមការងារ និងទទួលយកនូវមតិ កែលម្អរដើម្បីធ្វើឲ្យ សាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្ត បន្ទាយមានជ័យ ទទួលបាននូវ គុណភាពនៃការបណ្តុះបណ្តាញ ជំនាញឯកទេស ដែលសហគមន៍ជាតិ និង តំបន់ត្រូវការ ជាចាំបាច់។

សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្ត បន្ទាយមានជ័យ រងចាំស្វាគមន៍ប្អូនៗ សិស្សានុសិស្ស និង អ្នកសិក្សា ទាំងអស់ដោយក្តីរីករាយ ​និង​ ភាព​​កក់ក្តៅ ជាទីបំផុត។

 

នាយករង

កុល សុវណ្ណវឌ្ឍនា

Show All Task

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP