Message from Foundation

សារលិខិតប្រធានការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
 

ជាការពិតណាស់ ការសិក្សាស្រាវជ្រាវគឺគ្មានដែនកំណត់នោះទេ ”នៅលើវិស័យអប់រំនេះ គ្មានពាក្យ ថាល្អ ផ្តាច់ គេនោះ គឺមានតែពាក្យថា ល្អជាង តែប៉ុណ្ណោះ”។ ដូចនេះ ការសិក្សាមួយ ដែលទទួលបាន ជោគជ័យនោះ គឺ វាស្ថិតនៅលើគ្រឹះដែលយើង បានដាំ ថាតើវារឹងមាំប៉ុណ្ណា វាជ្រៅប៉ុណ្ណា និង គុណភាពប៉ុណ្ណានោះ។ ដោយ គិតពីភាពរីកចម្រើន និង និរន្ដរភាពប្រកបដោយ ចេរភាពនៃការសិក្សារបស់និស្សិតនោះ ការិយាល័យ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យ បៀលប្រាយ ត្រូវបានបង្កើត ឡើងតាមប្រកាស លេខ ១៤៩១ យអកប្រក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០០៥ របស់ក្រសួងអប់រំយុវជន និង កីឡា ដើម្បីផ្ដល់ នូវមូលដ្ឋាន គ្រឹះនៃការសិក្សាស្វែង យល់នៅក្នុង បរិបទនៃការសិក្សា ថ្នាក់មហាវិទ្យាល័យ ក៏ដូចជាសាកលវិទ្យាល័យ ដើម្បីផ្ដល់ ជាទុនក្នុងការចាប់យកជំនាញដ៏ត្រឹមត្រូវ និង ច្បាស់លាស់ នៅឆ្នាំសិក្សា បន្ទាប់ពីការបញ្ចប់ការសិក្សានៅថ្នាក់ឆ្នាំសិក្សាមូល- ដ្ឋាន។

និស្សិតទាំងអស់មុនចូលសិក្សាថ្នាក់មហាវិទ្យាល័យរបស់ខ្លួនដែលបានជ្រើសរើស ចាំបាច់តម្រូវឱ្យសិក្សាថ្នាក់ឆ្នាំ សិក្សាមូលដ្ឋានរយៈពេលមួយឆ្នាំសិក្សា ដែលមាន២ឆមាស ដោយក្នុង០១ឆមាសត្រូវសិក្សា0៥មុខវិជ្ជា ក្នុងមួយមុខវិជ្ជាត្រូវ សិក្សា ៤៥ម៉ោង ស្មើនិង ០៣ក្រេឌីត។ មានន័យថា មួយឆ្នាំសិក្សា ត្រូវសិក្សា១០មុខវិជ្ជា ដែលស្មើ៣០ក្រេឌីត។ ហើយមុខវិជ្ជា ដែលសិក្សាទាំង១០មុខនេះ គឺជាទុនដ៏សំខាន់ និង ចាំបាច់បំផុតក្នុងការផ្ដល់ចំណេះដឹងផ្នែកជំនាញ និងចិត្ដគំនិតខាងក្នុង សម្រាប់ធ្វើជាថ្នាលក្នុងការពូនចំណេះដឹង ចំណេះធ្វើ និង សីលធម៌ប្រកបដោយមនសិការ និង បញ្ញាញ្ញាណពេលចេញ ប្រកបមុខរបរ នៅក្នុងសង្គម ការងារ ដែលពោរពេញដោយការប្រកួតប្រជែងខ្ពស់ក្នុងតំបន់។ ជាពិសេស នៅពេលធ្វើសមា- ហរណកម្មពីសមាគមន៍ អាស៊ាន មកជា សហគមន៍អាស៊ាន នៅឆ្នាំ ២០១៥   ក្នុងពេលខ្លីខាងមុខនេះ។

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅសាកលវិទ្យាល័យបៀលប្រាយ ផ្ដល់ភាពងាយស្រួលសម្រាប់និស្សិតក្នុងការ ជ្រើសរើស យក មហាវិទ្យាល័យ ដែលខ្លួនជ្រើសរើស ដោយសាកល វិទ្យាល័យមានផ្ដល់នូវ ការសិក្សា០៧មហាវិទ្យាល័យ (១-ម.វិ. គ្រប់គ្រងធុរកិច្ច ២-ម.វិ.អប់រំនិងភាសា ៣-ម.វិ.ទេសចរណ៍និងបដិសណ្ឋារកិច្ច ៤-ម.វិ.វិទ្យាសាស្ដ្រនិងបច្ចេកទេស ៥-ម.វិ.វិស្វកម្ម និងស្ថាបត្យកម្ម ៦-ម.វិ.នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម ៧-ម.វិ.សេដ្ឋកិច្ច) និងមាន០៧សាខារាជធានី-ខេត្ដ តូចធំដែលមាន ដូចជា (១-សាខាខេត្ដសៀមរាប ២-សាខាខេត្ដព្រះសីហនុ ៣-សាខាខេត្ដរតនគីរី ៤-សាខាខេត្ដបាត់ដំបង ៥-សាខាខេត្ដតាកែវ ៦-សាខាខេត្ដបន្ទាយមានជ័យ និង ៧-សាខាខេត្ដស្ទឹងត្រែង) សម្រាប់បម្រើសេវកម្មសិក្សាដល់និស្សិតឱ្យកាន់តែ មានភាពងាយ ស្រួល និង ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្ដ ឬ សង់សាលាឱ្យជិតផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យសិស្ស-និស្សិតអាចមានលទ្ធភាពចូលសិក្សាឱ្យបានគ្រប់ៗគ្នា។

សូមឱ្យការសិក្សារបស់និស្សិតគ្រប់រូប ទទួលបានជោគជ័យនៅសាកលវិទ្យាល័យបៀលប្រាយ។ ជាពិសេសការសិក្សា នៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ឈានទៅរកការចាប់យកជំនាញ នៅឆ្នាំបន្ទាប់ដ៏ត្រឹមត្រូវ និងច្បាស់ លាស់ ដូចជាពាក្យស្លោករបស់សាកលវិទ្យាល័យសរសេរ “ជិវិត ការសិក្សា ការងារ និង អនាគតខ្ញុំកាន់តែភ្លឺស្វាងដោយ បៀលប្រាយ” ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP