Library and Academic Services

Click here to E-Library

បណ្ណាល័យជាអ្វី? បណ្ណាល័យសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យគឺជាកន្លែងតម្កល់ និង ផ្ទុកទៅដោយសៀវភៅ និង ឯកសារនានា យ៉ាងសម្បូរបែប សម្រាប់បម្រើ សេវកម្មដល់ និស្សិត និង អ្នកសិក្សា គ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើការ ស្រាវជ្រាវ និងបង្កើនចំណេះដឹង របស់ ខ្លួនឲ្យកាន់តែ មានភាពទូលំទូលាយ ដូចនៅបណ្ណាល័យ សាធារណៈដែរ។ ទីតាំង បច្ចុប្បន្នបណ្ណាល័យ សាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្ត បន្ទាយមានជ័យ មានទីតាំងស្ថិតនៅ អគារសិក្សាជាន់ផ្ទាល់ដីដែលមានទំហំសរុបទាំងអស់ ១៤.៤មX៧.៥មដែលកំពុងតែ បម្រើដល់ការប្រើប្រាស់ សម្រាប់ជា ឧបករណ៍ក្នុង ការសិក្សាស្រាវជ្រាវ ដែលមានទិន្នន័យ សៀវភៅសរុប លើសពី១០.០០០ក្បាល និងឯកសារផ្សេងៗ មួយចំនួនទៀតដូចជាៈទស្សនាវដ្តី,ព្រឹត្តបត្រ,កាសែត,ខិត្តប័ណ្ណ,CD,VCD,DVD,Tape ដោយមានការបែងចែក តាមប្រភេទនិងជំនាញ ច្បាស់លាស់ទៅតាម មហាវិទ្យាល័យនីមួយៗ និងបានបំពាក់នូវ ម៉ាស៊ីនកុំព្យូទ័រចំនួន ៨គ្រឿង បន្ថែមទៀតដោយមាន ភ្ជាប់ជាមួយ នឹងបណ្តាញ អ៊ីនធឺណេត ជាស្រេចសម្រាប់ ការសិក្សាស្រាវជ្រាវ តាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP