Vision and Mission

ចក្ខុវិស័យ

យើងប្រឹងប្រែងដើម្បីៈ

  • ធ្វើឲ្យគេទទួលស្គាល់ថាជា សាកលវិទ្យាល័យមួយ ដែលរីកលូតលាស់​​ ប្រកបដោយឧត្តមភាព ផ្នែកការសិក្សាអប់រំ​ ស្រាវជ្រាវ និង​ នវានុវត្តន៍
  • ទទួលបានការទទួលស្គាល់ទាំងជាតិ​ និង អន្តរជាតិថាជា សាកលវិទ្យាល័យ​​ នាំមុខគេ
  • បង្កើតវប្បធម៌សហប្រតិបត្តិការ នៅ​សាកលវិទ្យាល័យ ដែលគាំទ្រ ឲ្យមានភាពជោគជ័យសម្រាប់ និស្សិត សាស្រ្តាចារ្យ​​ បុគ្គលិក និង អ្នកស្រាវជ្រាវ ព្រមទាំងឲ្យដល់ដៃគូ សហប្រតិបត្តិការជា ច្រើនទៀត

បេសកកម្ម

ផ្តល់ឱកាសឲ្យអ្នកសិក្សា កម្រិតបរិញ្ញាបត្ររង កម្រិតក្រោយបរិញ្ញាបត្រ​និងឱកាសបន្តការ សិក្សាជាច្រើនទៀតដែល៖

  • បង្កើនការយល់ដឹងរបស់និស្សិតលើមូលបញ្ហាផ្សេងៗ

  • ពង្រឹងសមត្ថភាពក្នុងការគតិ ឫ ត្រិះរិះពិចារណា និងជំនាញក្នុងការសរសេរ

  • រៀបចំខ្លួនពួកគេឲ្យទៅជាពលរដ្ឋល្អ​ និង​ជាពលរដ្ឋមានជំនាញ

  • រៀបចំខ្លួនពួកគេឲ្យទៅជានិយោជិតល្អ​ និង មានចំណេះដឹងពិតប្រាកដ ព្រមទាំងដើម្បីឲ្យពួកគេ មានគំនិតស្រាវជ្រាវ ទោះមានការឧបត្ថម្ភ និងគ្មានការ ឧបត្ថម្ភក៍ដោយ សំដៅលើកកម្ពស់ ចំណេះដឹង និងការអនុវត្ត ជាក់ស្តែងលើជំនាញ ដែលបានសិក្សា។

ផ្តល់សេវាកម្មផ្សេងៗដល់៖

  • អ្នករួមការងារ ឫសហការីតាមជំនាញនីមួយៗ

  • សមាជិកសហគមន៍សាកលវិទ្យាល័យ

  • រដ្ឋបាលគ្រប់គ្រងថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ

  • អង្គភាពធុរកិច្ចនានា

  • ស្ថាប័នអប់រំជាច្រើនទៀតដែលផ្ទេរចំណេះដឹងដើម្បីៈ

    • ឆ្លើយតបនឹងតម្រូវការសង្គម

    • ផ្តល់សេវាកម្មអប់រំឲ្យកាន់តែប្រសើរដល់ថ្នាក់សហគមន៍ ថ្នាក់មូលដ្ឋាន ខេត្ត ជាតិ និងអន្តរជាតិ

    • លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែប្រសើរដល់សហគមន៍ ថ្នាក់មូលដ្ឋាន ខេត្ត និងជាតិ

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP