Learning Support Services

សេវកម្មចុះឈ្មោះសិក្សា

                  តើនិស្សិតគួរឈ្វេងយល់អ្វីខ្លះ?   

      នៅមុនពេលចុះឈ្មោះសិក្សា ការទទួលឱ្យចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ គឺស្ថិតនៅលើគោល ការណ៍ប្រកួតប្រជែងក្នុងការជ្រើសរើសឱ្យសិក្សាដោយហេតុថាចំនួនអ្នកដាក់ពាក្យ ដែលមានសមត្ថភាពឆ្លើយតបនឹងលក្ខ- ខណ្ឌជ្រើសរើសរបស់សាកលវិទ្យាល័យបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ លើសពីចំនួនដែលសាកលវិទ្យាល័យអាចទទួល យកបាន។ សាកលវិទ្យាល័យបៀលប្រាយ ស្វាគមន៍អ្នកសិក្សាគ្រប់ប្រភេទ ទាំងក្នុងនិងក្រៅប្រទេស ដែលនឹងនាំមកឱ្យ សាកលវិទ្យាល័យនូវភាពសម្បូរបែបនៃប្រវត្ដិវប្បធម៌ សង្គមការងារ សហគមន៍ជនជាតិ និងការសិក្សាអប់រំផ្សេងៗ និង ចម្រុះគ្នា ។ សាកលវិទ្យាល័យ បៀលប្រាយ វាយតម្លៃយ៉ាងខ្ពស់ចំពោះនិស្សិត ដែលមានសមត្ថភាព និងចំណាប់អារម្មណ៍ ប្លែកៗ និងទទួលស្គាល់ការចូលរួម ចំណែករបស់ពួកគេនៅក្នុងសាកលវិទ្យាល័យ ។ ការិយាល័យនឹងណែនាំនិស្សិតនៅ ផ្នែកសេវាទទួលភ្ញៀវ ដែលមានទីតាំងស្ថិត នៅគ្រប់សាខារាជធានី-ខេត្ដ ចំពោះព័ត៌មាន និងការណែនាំទាំងឡាយ ដែល ទាក់ទងនឹងការដាក់ពាក្យចុះឈ្មោះចូលសិក្សា កាលបរិច្ឆេទចូលសិក្សា លក្ខខណ្ឌជ្រើសរើសការវាយតម្លៃជ្រើសរើស ការ បំពេញពាក្យសុំចុះឈ្មោះ ការផ្ទេរក្រេឌីត ថ្លៃសិក្សា ការបង់ថ្លៃសិក្សា និង លក្ខខណ្ឌសិក្សាផ្សេងៗទៀត។ ផ្នែកសេវាទទួល ភ្ញៀវ សម្របសម្រួលនឹងឆ្លើយតបព័ត៌មានទាំងនេះ ដោយមានការជួយជ្រោមជ្រែងរួមគ្នាពីផ្នែកកិច្ចការបណ្ឌិតសភា និង ផ្នែកហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិ។ បន្ថែមពីលើនេះ ការិយាល័យសេវានិស្សិតជួយដល់ និស្សិតទាំងអស់ក្នុងការធ្វើលិខិតស្នាម នានា ដើម្បីសម្រួលដល់សកម្មភាពសិក្សាស្រាវជ្រាវរបស់ពួកគេរួមមាន លិខិតផ្ដល់អនុសាសន៍ លិខិតចុះកម្មសិក្សា លិខិត ចុះទស្សនកិច្ចសិក្សា លិខិតចុះសម្ភាស និង លិខិតបទដ្ឋានរដ្ឋបាលក្នុងការទាក់ទងជាមួយស្ថាប័ន និង អង្គភាពអាជីវកម្ម ជាច្រើនទៀតទៅតាមសេចក្ដីត្រូវការរបស់ពួកគេ។ ជាងនេះទៀត ការិយាល័យសេវានិស្សិតតែងតែរៀបចំនូវកម្មវិធីជំនួប និស្សិតថ្មី ដែលទើបចូលសិក្សានៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង បរិញ្ញាបត្ររងជាមួយនឹងគណៈគ្រប់គ្រងសាកលវិទ្យាល័យ ទាំងអស់។ កម្មវិធីនេះមានសារសំខាន់ខ្លាំងណាស់ ទីមួយ គឺវេទិកាសំណេះសំណាលសួរឆ្លើយរវាងនិស្សិត និងគណៈ គ្រប់គ្រងសាកលវិទ្យាល័យ។ ទីពីរ គឺដើម្បីស្វាគមន៍និស្សិតថ្មី និងធ្វើការផ្សព្វផ្សាយណែនាំពីគោលនយោបាយសាកល- វិទ្យាល័យ ពីសេវកម្មនិស្សិត អំពីបរិយាកាសសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ បញ្ហាប្រឈមក្នុងការសិក្សា ការត្រៀម ខ្លួន និងការសម្របសម្រួល និងទំនាក់ទំនង នៅក្នុងសាកលវិទ្យាល័យដែលមានភាពខុសប្លែកពីអ្វីៗ ដែលនិស្សិតបានឆ្លង កាត់ពេលនៅវិទ្យាល័យ។ ទីបី កម្មវិធីនេះនឹងផ្ដល់ជូននិស្សិតនូវវិធីសាស្ដ្រមួយចំនួនក្នុងការដោះស្រាយបញ្ហាប្រឈមក្នុង ពេលដែលពួកគេចាប់ផ្ដើមជីវិតសិក្សាថ្មីនៅ សាកលវិទ្យាល័យដូចជា ទីកន្លែងថ្មី មិត្ដភ័ក្ដថ្មី របៀបបង្រៀនថ្មី របៀបសិក្សា ស្រាវជ្រាវ និង ទំនាក់ទំនងជាមួយនិស្សិត ផ្សេងទៀតដែលមានវប្បធម៌នៃការរស់នៅ ការបំពេញការងារជំនួញ និង ការ សិក្សាខុសៗគ្នា ហើយដែលបញ្ហាទាំងអស់នេះនឹងជម្រុញឱ្យនិស្សិតទាំងអស់ ត្រូវឆ្លងកាត់នូវអន្ដរកាលមួយនៃការផ្លាស់ប្ដូរ ទម្លាប់នៃការសិក្សាស្រាវជ្រាវពីវិទ្យាល័យ មកសាកលវិទ្យាល័យ និងធ្វើឱ្យពួកគេមានការលំបាកក្នុងការសិក្សាហើយមិន អាចសម្រេចគោលដៅទៀតផង បើសិនជាពួកគេពុំបានត្រៀមខ្លួនល្អនៅពេលដំបូងនោះ។ ការិយាល័យយើងក៏ដូចជា គណៈគ្រប់គ្រងសាកលវិទ្យាល័យមានបទពិសោធជាច្រើនឆ្នាំក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ដើម្បីជួយឱ្យនិស្សិត ទាំងអស់ មានទំនុកចិត្ដលើវិធីសាស្ដ្រ ដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងការសិក្សា ដើម្បីឈានទៅ សម្រេចជោគជ័យ និង ទទួលបានលទ្ធផលល្អនាពេលអនាគត។ ដូច្នេះនិស្សិតទាំងអស់ត្រូវតែចូលរួមកម្មវិធីនេះ មុនពេល ដែលការសិក្សារបស់គេចាប់ផ្ដើមនៅឆ្នាំដំបូង។ កម្មវិធីនេះ បើកទ្វារសម្រាប់និស្សិតទាំងអស់ ដែលទើបនឹងចាប់ផ្ដើមការ សិក្សានៅសាកលវិទ្យាល័យ ដើម្បីឱ្យនិស្សិតមានលទ្ធភាពទទួលយកឱកាសនៃការប្រកួតប្រជែងថ្មីៗ ទៀត ។

សេវកម្មផ្សព្វផ្សាយ
  ផ្នែកកិច្ចការនិស្សិតក៏ដូចជាសាកលវិទ្យាល័យ បានធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាច្រើន រួមទាំងឯកជន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋ ដើម្បីសម្របសម្រួលឱ្យនិស្សិតបៀលប្រាយទាំងអស់មានឱកាសចូលរួមកម្មវិធី និង ព្រឹត្ដិ- ការណ៍ផ្សព្វផ្សាយជាច្រើនក្រោមការឧបត្ថម្ភរបស់សាកលវិទ្យាល័យហើយដែលការរួមចំណែកនេះ នឹង ផ្ដល់ចំណេះ- ដឹងទូទៅជាច្រើនដល់និស្សិតអំពីសារសំខាន់ នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងសហគមន៍។ អ្វីដែលគួរកត់សម្គាល់ នោះ ក្នុងមួយឆ្នាំៗ សាកលវិទ្យាល័យបានបញ្ជូននិស្សិតក្រោមការដឹកនាំរបស់ការិយាល័យសេវានិស្សិត ទៅចូលរួមព្រឹត្ដិ- ការណ៍ ជាច្រើនមានដូចជាសិក្ខាសាលាសន្និសីទផ្សព្វផ្សាយ ការបណ្ដុះបណ្ដាលវគ្គខ្លី វេទិកាជជែកដេញដោលសាធារណៈ ការប្រជុំការបង្ហាញតាមទូរទស្សន៍ ។ ល។ និង។ ល។     
សេវកម្មបណ្ឌិតសភា
      ព័ត៌មានជាច្រើនដែលទាក់ទងនឹងបញ្ហាសិក្សារបស់និស្សិតមាន ដូចជា លទ្ធផលនៃការសិក្សា ការផ្ទេរការសិក្សា ការ ប្ដូរមុខ ជំនាញនៃការសិក្សា បណ្ដឹងតវ៉ាពីការបង្រៀន ការវាយតម្លៃ និង ការប្រកាសលទ្ធផល ការសុំបញ្ជាក់ពិន្ទុសិក្សា ឬ វិញ្ញាបនបត្របណ្ដោះអាសន្ន ការសុំប្រឡងឡើងវិញ ការសុំអនុញ្ញាតច្បាប់ ឈប់សម្រាក ឬ ព្យួរការសិក្សា ការពិគ្រោះ យោបល់អំពីការបំពេញបែបបទសិក្សា ថ្លៃសិក្សាការជ្រើសរើសជំនាញសិក្សានិងបញ្ហាផ្សេងៗទៀត នឹងត្រូវបានណែនាំ ដោយការិយាល័យសេវានិស្សិត ដើម្បីឱ្យនិស្សិតទំនាក់ទំនងដោយផ្ទាល់ជាមួយផ្នែកកិច្ចការបណ្ឌិតសភា ដែលនឹងផ្ដល់ដំ ណោះស្រាយឆ្លើយតបនឹងបញ្ហាទាំងអស់នេះ។
សេវកម្មសម្របសម្រួលការសិក្សា

           តើសេវកម្មនេះសំដៅទៅលើអ្វី?          

    តាមពិតនេះ ជាកម្មវិធីដែលរៀបចំឡើងដើម្បីជួយដល់និស្សិតម្នាក់ៗ ឱ្យសម្រេចជោគជ័យក្នុងការសិក្សា ហើយ កម្មវិធីទាំងនេះរួមមាន កម្មវិធីជំនួបនិស្សិតនិងគណៈគ្រប់គ្រង សិក្ខាសាលា វគ្គបំប៉នបន្ថែម ការបណ្ដុះបណ្ដាលពីយុទ្ធ- សាស្ដ្រ នៃការសិក្សាជំនួយឧបត្ថម្ភផ្នែក ហិរញ្ញវត្ថុ ផ្ដល់អគារសិក្សាល្អ ការចុះកម្មសិក្សា និងសេវកម្មទំនាក់ទំនងផ្សេងៗ ទៀត។  ចំពោះនិស្សិតដែលត្រូវការជំនួយបន្ថែមពីការ យល់ដឹងទូទៅដូចជា វិធីសាស្ដ្រសិក្សា វិធីសាស្ដ្រអាន សរសេរ កិច្ច ការស្រាវជ្រាវធ្វើតេស្ដប្រឡងប្រសិទ្ធភាពនៃការធ្វើកំណត់ត្រានៅ ក្នុងម៉ោងសិក្សានិងការត្រៀមលក្ខណៈសម្រាប់ការប្រឡង បញ្ចប់និងការធ្វើបទបង្ហាញផ្សេងៗ សូមទំនាក់ទំនងមកការិយាល័យសេវានិស្សិត ដែលនឹងផ្ដល់ការឆ្លើយតបភ្លាមៗ ទៅ តាមតម្រូវការនិស្សិត។ សេវកម្មទាំងអស់នេះ នឹងផ្ដល់ដល់និស្សិតដែលចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ដោយឥតគិតថ្លៃ ហើយជាពិសេសសម្រាប់ជួយដល់ និស្សិតដែលជួបការលំបាកស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងការ សិក្សាដូចជា រៀនមិនទាន់ជាដើម និងជួយដល់និស្សិត ទាំងឡាយដែលខំប្រឹងសិក្សាចង់ក្លាយទៅជានិស្សិតឆ្នើម។ បើគ្មាន សេវកម្មជំនួយទាំងអស់នេះ និស្សិតនឹងជួបការលំបាក ហើយអាចនឹងមិនសម្រេច គោលដៅសិក្សារបសពួកគេ ទៀតផង។

           តើនិស្សិតនឹងទទួលសេវាសម្របសម្រួលការសិក្សានេះ 

    បច្ចុប្បន្ននិស្សិតទទួលសេវកម្មទាំងនេះតាមរយៈសិក្ខាសាលាវគ្គបណ្ដុះបណ្ដាល ទស្សនកិច្ចសិក្សា និងការពិគ្រោះ យោបល់ ។ ការបំប៉នបន្ថែមក្រៅម៉ោងសិក្សាសម្រាប់និស្សិតដែលមានការពិបាកក្នុងការសិក្សាគឺជាមធ្យោបាយដ៏មានប្រ សិទ្ធភាពមួយ។ ហើយនៅពេលឆាប់ៗខាងមុខសាកលវិទ្យាល័យ នឹងរៀបចំនូវសេវកម្មជាច្រើនទៀតដើម្បីបង្កើនប្រសិទ្ធ ភាពនៃការសិក្សារបស់និស្សិតបន្ថែមទៀត។ សេវកម្មសម្របសម្រួលការសិក្សានេះ បានផ្ដល់ដោយឥតគិតថ្លៃយ៉ាងទូលំទូ លាយ សម្រាប់និស្សិតទាំងអស់នៅសាកលវិទ្យាល័យបៀលប្រាយ ហើយជាងនេះទៅទៀត សិក្ខាសាលា គឺជាមធ្យោបាយ សិក្សា ដ៏មានសារប្រយោជន៍ក្នុងការផ្សារភ្ជាប់ការសិក្សាស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យជាមួយនឹងការអនុវត្ដជាក់ស្ដែង នៅតាមសហគ្រាសឧស្សាហកម្ម និងស្ថាប័នជាច្រើនទៀតព្រោះសិក្ខាសាលាទាំងនេះផ្ដល់ដល់និស្សិតដែលចូលរួមនូវ បទពិសោធសិក្សាដែលធ្វើឱ្យពួកគេកាន់តែមានភាពឈ្លាសវៃក្នុងការសិក្សានិងទទួលបានពិន្ទុខ្ពស់ទៀតផង។ បន្ថែមពីលើ នេះ សិក្ខាសាលាដែលរៀបចំឡើងដោយមានការចូលរួមធ្វើ បទបង្ហាញពីសំណាក់សាស្ដ្រាចារ្យនិងសហគ្រិនល្បីៗ ដែល ទទួលបាន ជោគជ័យនៅក្នុងអាជីពរបស់ពួកគេ និងមានបទពិសោធទាក់ទងនឹងជំនាញសិក្សារបស់និស្សិត។ និស្សិត យល់ឃើញថាការ សិក្សាតាមរយៈសិក្ខាសាលា គឺជាមធ្យោបាយសិក្សាដ៏ល្អមួយក្នុងការផ្សារភ្ជាប់ត្រឹស្ដី ទៅនឹងការអនុវត្ដ ជាក់ស្ដែង។ សាកល វិទ្យាល័យ តែងតែអញ្ជើញអ្នកគ្រប់គ្រងស្ថាប័នជំនួញ ក៏ដូចជាស្ថាប័នផ្សេងៗ ដែលមានភាពជោគជ័យ នៅក្នុងការដឹកនាំ របស់ពួកគេ ដើម្បីមកធ្វើបទបង្ហាញនៅក្នុងកម្មវិធីសិក្ខាសាលាទៅកាន់និស្សិតទាំងអស់។

សេវកម្មអគារនិងសម្ភារសិក្សា
           សាកលវិទ្យាល័យបានផ្ដល់នូវសេវកម្មជាច្រើន ដើម្បីសម្របសម្រួលដល់ដំណើរការណ៍សិក្សារបស់និស្សិតមាន ដូច ជាអគារ ឬ កន្លែងសិក្សា និងសម្ភារជំនួយក្នុងការសិក្សា។អគារនិងសម្ភារ ជំនួយក្នុងការសិក្សារួមមាន បណ្ណាល័យ ដែល មានសៀវភៅ និង ឯកសារស្រាវជ្រាវជាច្រើនម៉ឺនក្បាលនិងកុំព្យូទ័រដែលភ្ជាប់ដោយប្រព័ន្ធអ៊ីនធើណិតសម្រាប់និស្សិតធ្វើការ សិក្សាស្រាវជ្រាវឯកសារផ្សេងៗ។ ក្រៅពីនេះសាកលវិទ្យាល័យមានបន្ទប់ពិសោធដែល បំពាក់ដោយកុំព្យូទ័រភ្ជាប់ប្រព័ន្ធ អ៊ីនធើណិត និងកម្មវិធីជាច្រើនសម្រាប់និស្សិតអនុវត្ដនៅពេលសិក្សាស្រាវជ្រាវ ព្រមទាំងសម្ភារជំនួយក្នុងការសិក្សាជាច្រើន ទៀតរួមមាន CD-Rom Burners, Zip drives, DVD drives, Digital cameras, Digital Video Cameras, Overhead Projectors, LCD Projectors, TV, Tape Recorders, Cassette Players, និង Flip charts។ ចំណែកនៅក្នុងបណ្ណាល័យគ្រប់សាខា រាជធានី-ខេត្ដ ទាំងអស់នៃសាកលវិទ្យាល័យ គឺ មានឯកសារ ស្រាវជ្រាវគ្រប់ប្រភេទ ដូចជា សៀវភៅអានទស្សនាវដ្ដី កាសែត ព្រឹត្ដិបត្រផ្សព្វផ្សាយ ឯកសារប្រវត្ដិសាស្ដ្រ ផែនទី រូបភាព ឯកសារសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ។ ស្នាដៃនិពន្ធនិងឯកសារស្រាវជ្រាវរបស់និស្សិត និង សាស្ដ្រាចារ្យជាច្រើនទៀត ហើយឯកសារទាំងអស់នេះ ក៏មានតម្កល់ ក្នុងបណ្ណាល័យ ជាលក្ខណៈ CD, Tape, និង DVD ផងដែរ ដើម្បីផ្ដល់ភាពងាយស្រួលនិងឆ្លើយតបនឹងតម្រូវការសិក្សា ស្រាវជ្រាវរបស់និស្សិត។ នៅក្នុងបណ្ណាល័យ គឺ ប្រកបទៅដោយបរិយាកាស ការសិក្សាស្រាវជ្រាវ ដែលមានអនាម័យ ត្រជាក់មានភាពស្ងប់ស្ងាត់ មានរបៀបរៀបរយ និងមានបុគ្គលិកបម្រើការរង់ចាំផ្ដល់ជំនួយដល់និស្សិត នៅពេលកំពុងសិក្សា ស្រាវជ្រាវ។
កម្មវិធីចុះធ្វើកម្មសិក្សា

     គម្មវិធីចុះធ្វើកម្មសិក្សា គឺជាកម្មវិធីមួយដែលត្រូវបានកំណត់និងបង្កើតឡើង ដើម្បីផ្ដល់ឱកាសដល់និស្សិតក្នុងការ សាកល្បងការងារ ជាក់ស្ដែងដែលទាក់ទងនឹងជំនាញសិក្សារបស់ពួកគេ ហើយកម្មវិធី នេះផ្ដល់ប្រយោជន៍ច្រើនដល់និស្សិត ដែលសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ជាពិសេសនិស្សិតដែលសិក្សានៅឆ្នាំចុងក្រោយ នៃកម្រិតសិក្សារបស់ពួក គេ។ កម្មវិធីនេះនឹងភ្ជាប់សកម្មភាពសិក្សាស្រាវជ្រាវរបស់និស្សិតនៅសាកលវិទ្យាល័យ ទៅនឹងការអនុវត្ដជាក់ស្ដែងនៅ តាម សហគ្រាស ក្រុមហ៊ុន ស្ថាប័នរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល ជាច្រើនទៀត ដោយនិស្សិតនឹងទទួលបានការ ណែនាំ ការពិគ្រោះយោបល់ និងការដាក់ឱ្យអនុវត្ដការងារសាកល្បងពីសំណាក់គណៈគ្រប់គ្រង នៃស្ថាប័នទាំងអស់ដែលមានទំនាក់ ទំនងជាមួយនិស្សិតនិងសាកលវិទ្យាល័យ។ ជាទូទៅកម្មវិធីចុះកម្មសិក្សានីមួយៗមានរយៈពេលខុសៗគ្នា និងប្រែប្រួលពីតិច ជាងមួយខែទៅច្រើនជាងមួយឆ្នាំ ប៉ុន្ដែនៅសាកលវិទ្យាល័យបៀលប្រាយ កម្មវិធីនេះមានរយៈពេលជាមធ្យមគឺ បីខែ។ កម្មវិធី ចុះកម្មសិក្សាអាចនឹង ត្រូវបានគេអនុវត្ដចំពោះគ្រប់ប្រធានបទនៃការសិក្សាស្រាវជ្រាវនិងនៅគ្រប់ទីកន្លែង ហើយអាចជាកម្ម- វិធីពេញម៉ោងក្រៅម៉ោងមានការឧបត្ថម្ភ ឬ គ្មានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ។ កម្មវិធីខ្លះទៀត ស្ថិតនៅក្រោមការគ្រប់គ្រង និង វាយតម្លៃដោយផ្ទាល់ពីស្ថាប័ន ដែលពាក់ព័ន្ធចំពោះសាមីខ្លួនដែលចុះកម្មសិក្សា ត្រូវតែបំពេញលក្ខខណ្ឌ នៃការសិក្សាស្រាវ ជ្រាវដែលកំណត់។ ហេតុអ្វីនិស្សិតចាំបាច់ចូលរួមកម្មវិធីនេះ? ប្រយោជន៍ជាចម្បងនោះ គឺបទពិសោធ ការងារជាក់ស្ដែង ហើយកម្មវិធីនេះ ជាទូទៅផ្ដល់ដល់និស្សិតដោយឥតគិតថ្លៃ ប៉ុន្ដែនិស្សិតដែលត្រូវក្រុមហ៊ុន ឬ ស្ថាប័ន ទទួលឱ្យចុះធ្វើកម្ម សិក្សានេះត្រូវតែមានសមត្ថភាពនិងលក្ខណសម្បត្ដិឆ្លើយតបនឹងតម្រូវការរបស់ពួកគេ។

         តើនិស្សិតត្រូវការចូលរួមកម្មវិធីនេះនៅពេលណា?

   មិនកំណត់ថាពេលណាជាពេលណានោះឡើយទោះជានិស្សិត រៀនឆ្នាំទីប៉ុន្មានក៏ដោយព្រោះថាការចូលរួមកម្មវិធី នេះនឹងនាំឱ្យនិស្សិតបានទទួលបទពិសោធការងារជាក់ស្ដែង ប៉ុន្ដែជារឿយៗ ការិយាល័យសេវានិស្សិតតែងតែទទួលបាន សំណើរបស់់និស្សិតសុំចុះកម្មសិក្សានៅឆមាសចុងក្រោយ នៃកម្រិតសិក្សារបស់ពួកគេ ទាំងនិស្សិតថ្នាក់ឧត្ដមសិក្សានិង ក្រោយឧត្ដមសិក្សា។ សូមនិស្សិតទាំងអស់ទាក់ទងជាមួយបុគ្គលិកនៅការិយាល័យសេវានិស្សិត និងការិយាល័យសិក្សា នៅតាមសាខារាជធានី-ខេត្ដទាំងអស់ នៃសាកលវិទ្យាល័យបៀលប្រាយ ដើម្បីស្វេងរកព័ត៌មានលម្អិតបន្ថែមទៀត អំពី លក្ខខណ្ឌ និងកម្មវិធីចុះកម្មសិក្សានេះ។

         តើនិស្សិតអាចនឹងទទួលបានឱកាស ចុះកម្មសិក្សាដោយវិធីណា?

     និស្សិតធ្វើការជ្រើសរើសនិងទំនាក់ទំនងដោយផ្ទាល់ជាមួយតំណាងស្ថាប័នដែលត្រូវចុះកម្មសិក្សា និងដោយមានការ ជួយសម្របសម្រួលពីការិយាល័យសេវានិស្សិត។ ម្យ៉ាងទៀតនិស្សិតអាចជ្រើសរើសកម្មវិធីនេះតាមរយៈស្ថាប័នដែលមាន ទំនាក់ទំនងជាមួយសាកលវិទ្យាល័យដោយតម្រូវឱ្យពួកគេត្រូវឆ្លងកាត់ការសម្ភាសជ្រើសរើស ឬការវាយតម្លៃលើលទ្ធផល នៃការសិក្សានិងគម្រោងកម្ម សិក្សាដែលបានដាក់ស្នើទៅស្ថាប័នទាំងនោះ។ ការសម្ភាស និងវាយតម្លៃ ជ្រើសរើសនេះជា ទូទៅគឺធ្វើឡើងនៅក្នុង ការិយាល័យសេវានិស្សិត ដោយមានការចូលរួមពីអ្នក តំណាងស្ថាប័នជ្រើសរើស ហើយនិស្សិត អាចនឹងមានឱកាសមិនត្រឹមតែចុះកម្មសិក្សាទេ ថែមទាំងអាចនឹងត្រូវបានផ្ដល់ការងារអចិន្ដ្រៃយ៍នៅតាម ស្ថាប័នចុះកម្ម សិក្សានោះទៀតផង។ ការិយាល័យសេវានិស្សិតតែងតែផ្ដល់ការសម្របសម្រួលការផ្សព្វផ្សាយព័ត៌មានស្ដីពីការជ្រើសរើស និស្សិតចុះកម្មសិក្សា ការសម្ភាសសាកល្បង វាយតម្លៃជ្រើសរើស នៅដំណាក់កាលដំបូង និងរៀបចំសំណុំឯកសារនិស្សិត បញ្ជូនទៅស្ថាប័នទាំងនេះដើម្បីសម្រេចជ្រើសរើសចុងក្រោយ។ សកម្មភាពសិក្សានៅក្នុងថ្នាក់តែមួយមុខមិនទាន់គ្រប់គ្រាន់ ដើម្បីឱ្យនិស្សិតអាចទទួលបានការចេះដឹងពេញលេញនោះទេ និស្សិតចាំបាច់ត្រូវតែទទួលនូវជំនួយឧបត្ថម្ភបន្ថែមទៀតតាម រយៈសេវកម្មប្រឹក្សា ឬ ពិគ្រោះយោបល់ទៅ លើគ្រប់បញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹងសកម្មភាពសិក្សាស្រាវជ្រាវជាពិសេស ចំពោះនិស្សិតដែលទើបតែចាប់ផ្ដើមជីវិតសិក្សាដំបូងនៅសាកលវិទ្យាល័យ ព្រោះបរិយាកាសសិក្សានៅសាកលវិទ្យាល័យ រួមមានទីកន្លែង របៀបសិក្សា របៀបបង្រៀន របៀបទំនាក់ទំនង និងការសិក្សាស្រាវជ្រាវជា ដើមនោះ គឺថ្មីចំពោះនិស្សិត និងមានភាពខុសប្លែកពីអ្វី ដែលពួកគេបានឆ្លងកាត់ពេលសិក្សានៅវិទ្យាល័យ។ ហេតុនេះ ហើយនិស្សិតតែងតែប្រឈមនឹង ការពិបាកច្រើនជា ពិសេសនៅក្នុងដំណាក់កាលអន្ដរកាលនៃការផ្លាស់ប្ដូរទម្លាប់សិក្សាស្រាវជ្រាវពីវិទ្យាល័យមកសាកល វិទ្យាល័យ ហើយដែលច្រើនតែកើតឡើងចំពោះនិស្សិតដែលទើបនឹង ចុះឈ្មោះចូលសិក្សាដំបូង។ បន្ថែមពីលើនេះទៀត និស្សិតក៏ប្រឈមនឹងការស្វែងរកការងារនៅក្នុងឆមាសដំបូងនៃឆ្នាំសិក្សារបស់គេផង ដែរព្រោះនិស្សិតតែងតែមានកង្វល់ និង ចាប់ផ្ដើមគិតពីការស្វែងរកឱកាសការងារ ទៅតាមចំណង់ចំណូលចិត្ដរបស់ គេតាំងពីពេលដែលគេចាប់ផ្ដើមជីវិតសិក្សា ដំបូងនៅសាកលវិទ្យាល័យ។ ដើម្បីជម្នះបញ្ហាប្រឈមទាំងអស់នេះ និស្សិតចាំបាច់ណាស់ត្រូវតែប្រើប្រាស់សេវកម្មសម្រ បសម្រួលដែលផ្ដល់ដោយការិយាល័យសេវានិស្សិត រួមមានដូចជា ការប្រឹក្សាអំពីរ បៀបសិក្សារបៀបស្រាវជ្រាវ ការ ប្រឡង ការស្វែងរកការងារ និងការប្រឹក្សាពីបញ្ហាផ្ទាល់ខ្លួនជាច្រើនទៀត ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP