BBU Sports

សេវកម្មអប់រំកាយនិងកីឡារបស់ស.ប.ប.


Build Bright Unitied FC

ក្របខ័ណ្ឌកីឡាបាល់ទាត់បៀលប្រាយបន្ទាយមានជ័យ

បរិស្ថានសុខភាពល្អ គឺជាកត្ដាគន្លឹះដែលធានានិរន្ដរភាព និង គុណភាពនៃការសិក្សាស្រាវ ជ្រាវរបស់និស្សិត ទាំងអស់ដែលសិក្សានៅ សាកលវិទ្យាល័យ បៀលប្រាយ ទូទាំងសាខា រាជធានី-ខេត្ដ ហើយនេះក៏ជា គោលដៅសំខាន់ ដែល សាកលវិទ្យាល័យ បៀលប្រាយបាន បង្កើតនិងអភិវឌ្ឍន៍ សកម្មភាពកីឡា ជាច្រើនប្រភេទ ដើម្បីជំរុញនិស្សិតឲ្យ ចូលរួមលើកស្ទួយ វិស័យអប់រំកាយ និង កីឡាឆ្ពោះទៅសម្រេចឲ្យបាន បរិស្ថានសុខភាពល្អ ក្នុងសាកលវិទ្យាល័យ សហគមន៍ និង សម្រាប់យើងទាំងអស់គ្នា ។ រហូតមកដល់ពេលនេះ សាកលវិទ្យាល័យ បៀលប្រាយ មានសកម្មភាពកីឡា ជាច្រើនរួមមាន៖ កីឡាបាល់ទាត់ក្នុងសាល បាល់ទាត់ យុវជន អាយុក្រោម១៩ឆ្នាំ ១៥ឆ្នាំ និង១៣ឆ្នាំ កីឡាបាល់ទះបុរស បាល់ទះនារី បាល់បោះ បុរស បាល់បោះនារី អត្ដពលកម្មបុរស និង អត្ដពលកម្មនារី ។ កីឡាករនិសិ្សត ដែលចូលរួម ក្នុងសកម្មភាពកីឡាទាំងនេះ បច្ចុប្បន្ន សរុបជាង ២០០នាក់ ចូលរួមយ៉ាងសកម្ម ជារៀងរាល់ ឆ្នាំក្នុងការប្រកួតពានរង្វាន់ សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន ពានរង្វាន់ ឧត្ដមសិក្សា និង មធ្យមសិក្សា ឯកទេស ពានរង្វាន់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ពានរង្វាន់ MetFone និង ពានរង្វាន់សាកលវិទ្យាល័យរួមមាន ៖ ពានរង្វាន់ Banzai ពានរង្វាន់ Cannon នៅប្រទេសថៃ និង ការប្រកួតលក្ខណៈ មិត្ដភាពជាមួយសាកលវិទ្យាល័យ អន្ដរជាតិជាច្រើនមកពី ប្រទេសជប៉ុន កូរ៉េ វៀតណាម និងថៃ ។ ល ។ បៀលប្រាយ យូណាយធីតក្លឹប ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ថាជាក្លឹបបាល់ទាត់អាជីព និស្សិត សាកលវិទ្យាល័យ តែមួយគត់នៃ សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ដែលតែងតែចូលរួម ប្រកួតដណ្ដើម ពានរង្វាន់គ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ។ និស្សិតទាំងអស់ ដែលសិក្សានៅ សាកលវិទ្យាល័យ បៀលប្រាយ ត្រូវបានលើកទឹកចិត្ដ ឲ្យចូលរួមគ្រប់ សកម្មភាពកីឡា ទៅតាមនិស្ស័យ និង សមត្ថភាពរៀងៗខ្លួន។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP