Community Services

សេវកម្មសហគមន៍របស់ស.ប.ប.


ការទំនាក់ទំនងជាមួយសហគមន៍ជាតិ និង អន្ដរជាតិ គឺជាគោលដៅចម្បងនៃគោល ដៅយុទ្ធសាស្ដ្ររបស់សាកល វិទ្យាល័យបៀលប្រាយ ដើម្បីផ្សារភ្ជាប់សកម្មភាពសិក្សាស្រាវជ្រាវរបស់និសិ្សតជាមួយនឹងសកម្មភាពសហគមន៍ជាតិ និង តំបន់។ ការចូលរួម សកម្មភាពសហគមន៍រួមមាន៖ សកម្មភាពស្ម័គ្រចិត្ដបម្រើសេវកម្មមនុស្សធម៌តាមរយៈការ ចូលរួមជាមួយ ក្លឹបយុវជនស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យបៀលប្រាយ ដែលតែងតែចូលរួមសកម្មភាព មនុស្សធម៌ដូចជា៖ ការផ្សព្វផ្សាយអំពីសុខភាព អំពីការអនុវត្ដន៍ច្បាប់ចរាចរ ការរៃអង្គាសថវិកា ដើម្បីជួយដល់ជនរងគ្រោះ និង ក្រុមគ្រួសារជនរងគ្រោះ សកម្មភាពផ្ដល់ឈាមការផ្សព្វផ្សាយអំពីជំងឺសង្គមរួមមាន៖ AIDS ជំងឺកាមរោគ និង សកម្មភាព មនុស្សធម៌ជាច្រើនទៀត ។ ក្រៅពីនេះ សាកលវិទ្យាល័យបានផ្ដល់ឱកាសដល់និស្សិតក្នុងការចូលរួមវេទិកាប្រកួតប្រជែង ឈ្វេងយល់អំពីបញ្ហាបរិស្ថាន បញ្ហាយែនឌឺ អំពើហឹង្សាលើស្ដ្រីនិងកុមារ បញ្ហាច្បាប់ សិទ្ធិមនុស្ស បញ្ហាសុខភាព បុរស/ស្ដ្រី សុខភាពបន្ដពូជ វេទិកាធុរកិច្ច និង វេទិកាអប់រំ និង សហគ្រិនភាព។ល។ ដែលរៀបចំឡើងដោយស្ថាប័នរដ្ឋ អង្គការ មិនមែនរដ្ឋាភិបាល អង្គភាពអាជីវកម្មជាច្រើន សាកលវិទ្យាល័យនិងស្ថាប័នផ្សេងៗទៀត។ បន្ថែមពីលើនេះ ការចូលរួម សកម្មភាពវប្បធម៌ និង កីឡាជាមួយស្ថាប័នជាតិនិងអន្ដរជាតិ ជាពិសេសប្រទេសនៅក្នុងតំបន់។</p> <p style="text-indent: 50px; text-align: justify;"> <span style="font-size: small;"><span style="font-family: Khmer OS System;">ពីខែមករាដល់ខែធ្នូ ឆ្នាំ២០១២ សាកលវិទ្យាល័យបៀលប្រាយ ស្នាក់ការកណ្តាល បានចាត់ចែងសហការ និង រៀបចំ និស្សិតឲ្យចូលរួមក្នុងសកម្មភាពរបស់សហគមន៍នានា ទាំងក្នុង និង ក្រៅសាកលវិទ្យាល័យសរុបចំនួន  ៩៨លើក ដែលមាន និស្សិតចូលរួមសរុប      ៦៤៩៣នាក់។</span></span></p> <p style="text-indent: 50px; text-align: justify;"> <span style="font-family: Khmer OS System;"><span style="font-size: small;">សកម្មភាពជាមួយសហគមន៍សម្រាប់ និស្សិតដែលបានរៀបចំក្នុងសាកលវិទ្យាល័យ បៀលប្រាយស្នាក់ការ កណ្តាលក្នុងឆ្នាំ២០១២ បានចំនួន៤៧លើក មាននិស្សិតចូលរួមចំនួន  ៤០៥១នាក់ ក្នុងនោះធ្វើជាមួយក្រុមហ៊ុនបានចំនួន ១០លើក ជាមួយធនាគារ និង គ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុបាន២លើក រៀបចំផ្ទាល់ដោយសាកលវិទ្យាល័យបៀលប្រាយបាន៩ លើក ជាមួយកាកបាទក្រហមកម្ពុជាបាន ៤លើក ជាមួយគ្រួសារសពនិស្សិតបាន ១លើក ជាមួយអង្គការក្រៅ រដ្ឋាភិបាលផ្សេងៗបានចំនួន ៧លើក ជាមួយស្ថានទូតបរទេសប្រចាំនៅ កម្ពុជាបាន ២លើក ជាមួយវិទ្យាស្ថាន បណ្តុះបណ្តាលផ្សេងៗចំនួន ៧លើក ជាមួយ សាកលវិទ្យាល័យបរទេសជាដៃគូរបានចំនួន ៣លើក និង ជាមួយក្រសួងអប់រំ យុវជន និងកីឡា បានចំនួន ៤លើក។ចំណែកសកម្មភាពជាមួយសហគមន៍ខាងក្រៅសាកលវិទ្យាល័យ សម្រាប់ឆ្នាំ២០១២ គឺមានចំនួន ៥១លើក ដោយមាន និស្សិត ២៤៤២នាក់ បានចូលរួមដែលមានដូចជា ៖ ការនាំនិស្សិតទស្សនាការប្រកួត កីឡាបាល់ទាត់ ទស្សនាខ្សែវីដេអូអប់រំ ចូលរួមការ តាំងពិព័ណអប់រំ ចូលរួមវេទិការសាធារណៈ ចូលរួម ការប្រកួតជជែកពិភាក្សារវាងនិស្សិត ចូលរួមសន្និសិទ និងសិក្ខាសាលាផ្សេងៗ ចូលរួមពិធីជួប សំណេះសំណាលរបស់ ថ្នាក់ដឹកនាំប្រទេសជាមួយនិស្សិត ចូលរួមការបណ្តុះបណ្តាល ក្រៅកម្មវិធីសិក្សា ធ្វើទស្សនៈកិច្ចសិក្សាជាដើម។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP