Quality Assurance Office

ការិយាល័យធានាគុណភាពអបរំផ្ទៃក្នុង និងសវនកម្ម នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានបង្កើត ឡើងតាំងពីឆ្នាំ២០០៦ ក្នុងគោលបំណង រៀបចំ និងបង្កើតឲ្យមាន ស្តង់ដារត្រឹមត្រូវ ស្របតាមប្រព័ន្ទ អប់រំឧត្តមសិក្សាកម្ពុជា និង ដើម្បីទទួលបានការទទួលស្គាល់ពីគណៈ កម្មាធិការទទួលស្គាលគុណភាពអប់រំនៃកម្ពុជា ហៅកាត់ថា គ.ទ.ក។ សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានអនុវត្តស្តង់ដារអប្បរមាទាំង៩ និងរូបមន្តសម្រាប់គណនាពិន្ទុទៅតាម គណៈ កម្មាធិការទទួលស្គាលគុណភាពអប់រំនៃកម្ពុជា ប៉ុន្តែនៅរក្សាប្រព័ន្ធគុណភាពអប់រំរបស់សាកល វិទ្យាល័យឲ្យនៅដដែល។ ដោយមានការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ ការិយាល័យធានាគុណភាព អប់រំរបស់សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានរៀបចំសៀវភៅណែនាំស្តីពី នីតិវិធី និងប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុងរបស់សាកលវិទ្យាល័យ សាខាខេត្តបន្ទាយមានជ័យ សម្រាប់ដំណើរការប្រកបដោយប្រសិទ្ធភាព ដោយយោងតាមសៀវភៅ ប្រព័ន្ធធានាគុណភាពអប់រំ គោលការណ៍ណែនាំ និងឧបករណ៍វាយតម្លៃគុណភាពអប់រំ នៃសាកលវិទ្យាល័យបៀលប្រាយ របស់ ផ្នែកសវនកម្ម និងធានាគុណភាពសាកលវិទ្យាល័យ ស្នាក់ការកណ្តាល រាជាធានីភ្នំពេញ។ សៀវភៅនេះចែងលម្អិតពីប្រព័ន្ធ លក្ខខណ្ឌ និងនីតិវិធីនៃការធានាគុណភាពអប់រំរបស់សាកល វិទ្យាល័យ សាខាខេត្តបន្ទាយមានជ័យ។ ដោយហេតុថា សាកលវិទ្យាល័យ សាខាខេត្តបន្ទាយមានជ័យ រៀបចំសម្រាប់ការទទួលស្គាល់គុណភាពអប់រំបណ្តោះអាសន្ន ដែលជាការកំណត់ដំណាក់កាលទី១ សម្រាប់ការដាក់ស្នើសុំការវាយតម្លៃទទួលស្គាល់គុណភាពអប់រំពី គណៈកម្មាធិការទទួលស្គាលគុណ ភាពអប់រំនៃកម្ពុជា (គ.ទ.ក) សៀវភៅនេះត្រូវបានភ្ជាប់ជាមួយនូវឧបសម្ព័ន្ធដូចខាងក្រោម៖ ១. តារាងឧបករណ៍វាយតម្លៃដើម្បីទទួលស្គាល់គុណភាពអប់រំបណ្តោះអាសន្ន ២. មគ្គុទេសសម្រាប់មន្រ្តីវាយតម្លៃ ៣. អនុគណៈកម្មាធិការធានាគុណភាពអប់រំសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ ក្រៅពីសៀវភៅណែនាំនេះ ការិយាល័យធានាគុណភាពអប់រំ សាកលវិទ្យាល័យ សាខាខេត្ត បន្ទាយមានជ័យ មានសៀវភៅណែនាំចំនួន២ក្បាលទៀតគឺ (១) សៀវភៅ ប្រព័ន្ធធានាគុណភាពអប់រំ គោលការណ៍ណែនាំ និងឧបករណ៍វាយតម្លៃគុណភាពអប់រំ នៃសាកលវិទ្យាល័យបៀលប្រាយ របស់ ផ្នែកសវនកម្ម និងធានាគុណភាពសាកលវិទ្យាល័យ ស្នាក់ការកណ្តាល រាជាធានីភ្នំពេញ។ (២) ) សៀវភៅណែនាំ ស្តីពីដំណើរការនៃការទទួលស្គាល់គុណភាពអប់រំ សម្រាប់គ្រឹះស្ថានឧត្តមសិក្សា របស់ គណៈកម្មាធិការទទួលស្គាលគុណ ភាពអប់រំនៃកម្ពុជា (គ.ទ.ក)។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP