Undergraduate Office

និស្សិត​ នឹងមានលទ្ធភាពអភិវឌ្ឍ គោលដៅអាជីពរបស់ខ្លូន នាពេលអនាគត និង​​ ចូល​រួម​ចំណែក​ ក្នុង​ដំណើរការ នៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។

ផ្តល់ជូននិស្សិតនូវការធានាគុណភាពសិក្សា និងស្រាវជ្រាវកម្រិតខ្ពស់។

• ផ្តល់ជូននូវធនធានបណ្តុះបណ្តាលដែលមានសមត្ថភាព និងបទពិសោធន៏
• ធានាថាកម្មវិធីសិក្សារបស់ស.ប.បរៀបចំឡើងដោយឈរលើតម្រូវការរបស់និស្សិត​ និង​ឧស្សា​ហកម្ម។
• ជួយឲ្យនិស្សិតសម្រេចបាននូវគោលដៅសិក្សាស្រាវជ្រាវរបស់ខ្លួន
• ផ្តល់សេវាអប់រំដែលទ្រទ្រង់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច
• ជួយឲ្យនិស្សិតដែលបានបញ្ចប់ការសិក្សាអាចបង្កើនសមត្ថភាពការងារ
• និងអាចប្រកួតប្រជែង​នៅលើទីផ្សារ​​ការងារដែលមានតម្រូវការខ្ពស់។
• ផ្តល់នូវបរិយាកាសមួយដ៏ប្រសើរបំផុតសម្រាប់ការបង្រៀន ការសិក្សា និងការស្រាវជ្រាវ។

ដូចដែលបានកំណត់នៅក្នុងទស្សនវិស័យ បេសកកម្ម​ និងគោលដៅ ខាងលើនេះ ការិយាល័យសិក្សា ជាការិយាល័យ​មួយ ក្នុងចំណោមការិយាល័យប្រតិបត្តិ ទាំងឡាយ របស់សាកលវិទ្យាល័យ​ ​ដែលបាន​ផ្តល់​សេវា​កម្ម សម្រប​សម្រួល​ការ​សិក្សា ដល់​​អ្នកសិក្សា និងអ្នកស្រាវជ្រាវ គ្រប់ប្រភេទព្រម ទាំង សមាជិកដទៃទៀត នៃសាកលវិទ្យាល័យ។​ លើស​ពីនេះ​ទៅ​ទៀត​តួ​នា​ទី និង​ការ​ទទួលខុសត្រូវរបស់ ប្រធាន អនុប្រធានការិយាល័យ និងបុគ្គលិកម្នាក់ៗ​​ របស់​ការិយា​ល័យ​សិក្សា ​បាន​បង្ហាញ​នៅ​ក្នុង​រចនា​សម្ព័ន្ធ។​ ការិយាល័យសិក្សា​ ស្ថិតនៅ​ក្រោមការ​ដឹកនាំ​របស់ ជំនួយការនាយកសាខាដែលបំពេញ តួនាទីគ្រប់គ្រង និង​ប្រតិ​បត្តិ​ដំណើរការ និងសកម្មភាពការងារ ប្រចាំថ្ងៃនៅក្នុងការិយាល័យ និងសម្រប​សម្រួល​ សកម្ម​ភាព​ការងារ ​ប្រ​តិបត្តិ​ទាំង​អស់​​ជាមួយ ប្រធាននិង អនុប្រធានការិយាល័យ។ ការិយាល័យសិក្សា មានកាតព្វកិច្ចដឹកនាំដំណើរការ នៃការសិក្សារបស់ និស្សិតចាប់ពីឆ្នាំទី២ រហូតដល់ឆ្នាំទី៤ ឲ្យទទួលបាននូវគុណភាព ដោយផ្តល់នូវធនធានបង្រៀន ទៅតាមកម្មវិធីសិក្សា និងលក្ខណៈសមស្រប ដើម្បី ឲ្យដំណើរការសិក្សា របស់និស្សិតទទួលបាន នូវលទ្ធផលល្អ ទាំងចំណេះដឹង និងចំណេះធ្វើដែលជាធនធាន មានលក្ខណៈ គ្រប់គ្រាន់សម្រាប់ អភិវឌ្ឍន៍ខ្លួនឯង អង្គភាព និងសង្គមទាំងមូល តាមរយៈការតាមដានលើ ដំណើរការសិក្សា បង្រៀន ការប្រឡង ដោយផ្អែកលើមូលដ្ឋាន គុណភាពអប់រំ ស្របតាមក្រសួងអប់រំ យុវជន និងកីឡា រាល់ លិខិតបញ្ជាក់ផ្សេងៗ ដើម្បីឲ្យនិស្សិតអាចប្រើប្រាស់ តាមតម្រូវការចាំបាច់ និងជួយសម្របសម្រួល ការរៀបចំសំណុំឯកសារ ផ្ទេរការសិក្សា ពី គ្រឹះស្ថានផ្សេង និងផ្តល់សេវាពិគ្រោះយោបល់ លើការសិក្សា និងរាល់សំណូមពរផ្សេងៗ ស្របតាមការចាំបាច់។ ដើម្បីសម្រេច បានគោលដៅរួម ការិយាល័យសិក្សា បានផ្តោតការទទួលខុសត្រូវ របស់ខ្លូនទៅលើផ្នែកសំខាន់ បីគឺៈ​ ផ្នែក​រដ្ឋបាលក្នុង ការិយាល័យសិក្សា ផ្នែកពិគ្រោះយោបល់សិក្សា និងផ្នែកកិច្ចការប្រឡង សម្រាប់និស្សិត កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង (និងប្រឡងជ្រើសរើសឲ្យចូលសិក្សាឆ្នាំទី១)។

  Staff Name Contact Address

Mr. Kol Sovanvatthana

Position : Coordinator of Undergraduate Office

Degree: Master of Business Administration

Major: General Management

Duties: Chief of Academic Affair

1's Floor, Building Office, O'ambel

Commune, Serey Sophoan Town.

+(855) 12 77 22 00

E-mail: sovanvatthana@gmail.com


Mr. Mich Socheat

Position: Coordinator Assistant for Undergraduate

Degree: Master of Business Administration

Major: General Management

Deties: Lecturer Timesheet and Office Activities

Ground Floor, Building Office,

O'ambel Commune,

Serey Sophoan Town.

+(855) 17 86 86 77

+(855) 96 7 86 86 77

E-mail: socheatmich@gmail.com


Mr. Sour Serb

Position: Supporting Staff for Undergraduate

Degree: Master Candidate

Major: General Management

Duties: Control Student Year4 and Graduate Exam

Ground Floor, Building Office,

O'ambel Commune,

Serey Sophoan Town.

+(855) 098 72 73 08

E-mail: sourserb@gmail.com


Mr. Loek Lysrun

Position: Supporting Staff of Undergraduate Office

Degree: Bachelor of Computer Science

Major: Information Teachnology and Networking

Duties: Control Student Year 2 and Continue Student

Ground Floor, Building Office,

O'ambel Commune,

Serey Sophoan Town.

+(855) 93 92 99 19

E-mail: 


 

សេវកម្មដ៍ល្អមួយនិងប្រកបដោយភាពស្ទាត់ជំនាញ គឺជាតម្រូវការចាំបាច់ដែលអ្នកសិក្សាស្រាវជ្រាវ ទាំងអស់ទាមទារចង់បាននៅមុនពេលសម្រេចចិត្តចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យ បៀលប្រាយ និង ជំរុញឲ្យផ្នែកពិគ្រោះយោបល់សិក្សាបំពេញតួនាទីយ៉ាងសំខាន់នៅក្នុងការជួយអ្នកសិក្សាស្រាវជ្រាវទាំងអស់នេះ ទាំងនិស្សិតកំពុងសិក្សា ក៍ដូចជានិស្សិតថ្មី​  ជាពិសេសគឺការពិគ្រោះយោបល់ពីសារៈសំខាន់នៃការចុះឈ្មោះសិក្សានិងការជ្រើសរើសជំនាញឯកទេសដែលពួកគេចូលចិត្ត។ គោលដៅសំខាន់នៃការពិគ្រោះយោបល់សិក្សា គឺដើម្បីឲ្យអ្នកស្រាវជ្រាវទាំងអស់បានយល់ដឹងពីកម្មវិធីរបស់សាកលវិទ្យាល័យ និងសេវកម្ម​ និស្សិត ដែលជួយឲ្យពួកគេសម្រចបានគោលដៅអនាគត ឳកាសការងារ និងទិសដៅនៃការបន្តការសិក្សា សា្រវជ្រាវនៅពេលអនាគត។ផ្នែកពិគ្រោះយោបល់គឺជាផ្នែកមួយសម្រាប់ប្រឹក្សាយោបល់ដល់និស្សិតដែលត្រូវបញ្ជាក់លិខិតដូចខាងក្រោមៈ

  • ការធ្វើលិខិតបញ្ជាក់ការសិក្សា
  • ការធ្វើលិខិតបញ្ជាក់ព្រឹត្តិបត្រពិន្ទុ
  • ការបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន
  • ផ្ទេរការសិក្សាទៅសាខា ស.ប.ប ទូទាំងប្រទេស
  • ការព្យួរការសិក្សា
  • បញ្ហាមុនពេលប្រឡង ពេលកំពុងប្រឡង និងក្រោយពេលប្រឡង
  • និស្សិតគ្រឹះស្ថានផ្សេងចង់បន្តការសិក្សានៅ ស.ប.ប រឺ ផ្ទេរទៅគ្រឹះស្ថានផ្សេងៗ
  • និស្សិតចង់និវត្តន៍ការសិក្សា

គ. ការជ្រើសរើសជំនាញ

ការជ្រើសរើសជំនាញគឺមានសារៈសំខាន់ណាស់សម្រាប់និស្សិតដែលសិក្សា នៅសាកលវិទ្យាល័យ ព្រោះវាបញ្ជាក់ពីគោលបំណងរបស់និស្សិត ចំណង់ចំណូលចិត្ត ដែលស្របទៅនិងតម្រូវការទីផ្សារការងារ និងដឹកនាំនិស្សិតឈានទៅរកភាពជោគជ័យរៀងៗខ្លួន។ ការជ្រើសរើសជំនាញនេះធ្វើឡើងនៅពាក់កណ្តាល ឆ្នាំទី២ ឆមាសទី២ ការិយាល័យព្រឹទ្ធបុរសរងនិងធ្វើបទបង្ហាញស្តីពីអត្ថប្រយោជន៍នៃជំនាញនីមួយៗ។

ឃ. គ្រប់គ្រងផ្នែកប្រឡងបញ្ចប់ឆមាស និងប្រឡងជ្រើសរើសឲ្យចូលរៀនឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង

ការិយាល័យសិក្សាត្រូវផ្តល់នូវសេវាសម្របសម្រួលរួមមានៈ កិច្ចការដំណើរការណ៍ប្រឡង និងការគ្រប់គ្រងវិញ្ញាសា។ កិច្ចការដំណើរការប្រឡងស្ថិតក្រោមការគ្រប់គ្រងរបស់ផ្នែកត្រួតពិនិត្យការប្រឡង ចំណែកឯវិញ្ញាសាវិញស្ថិតនៅក្រោមការគ្រប់គ្រងវិញ្ញាសា ផ្នែកនេះកាន់កាប់សេវកម្មដូចតទៅៈ ត្រួតពិនិត្យ អធិការកិច្ច ពិនិត្យដំណើរការណ៍ និងនិតិវិធីប្រឡង ផ្តល់នូវបុគ្គលិកទីកន្លែង ការរៀបចំ និងការកំណត់ដែល នឹងជួយសម្រួលដល់បេក្ខជន និងធានាថាកិច្ចដំណើរការណ៍នៃការប្រឡងបានប្រព្រឹត្តទៅដោយរលូននិង មានប្រសិទ្ធិភាព។ បន្ថែមពីលើការត្រួតពិនិត្យនេះ ផ្នែកវិញ្ញាសាជួយការងារខាងវិញ្ញាសាក្នុងនេះមានការ ប្រមូលវិញ្ញាសាថតចម្លងចែកចាយចងក្រង និងទុកដាក់វិញ្ញាសាក្នុងទីកន្លែងដែលសមស្រប។ ផ្នែកនេះរក្សា សិទ្ធិនិងការទទួលខុសត្រូវដើម្បីធានាការសម្ងាត់នៃវិញ្ញាសានិងកំណត់តាផ្សេងៗ ដោយមិនផ្សព្វផ្សាយលុះ ត្រាតែមានការអនុញ្ញាតពីថ្នាក់ដឹកនាំពាក់ពន្ធ័។

ង. ប្រឡងសង (Re-Examination)

ក្រោយពីការិយាល័យសិក្សាបិទប្រកាសលទ្ធផលប្រឡងនិស្សិត បាន៤សប្តាហ៍ការិយាល័យសិក្សានិងធ្វើសេចក្តីជូនដំណឹងពីការប្រឡងសងទៅកាន់និស្សិតដែលកំពុងសិក្សានៅឆមាសបន្ទាប់ដោយត្រូវផ្សព្វផ្សាយឲ្យៈ

  • ϖ និស្សិតត្រូវទិញពាក្យសុំប្រឡងសងនៅការិយាល័យចុះឈ្មោះសិក្សា
  • ϖ បន្ទាប់មកនិស្សិតត្រូវបង់ប្រាក់ មួយម៉ឺនរៀល(១០,០០០) ក្នុងមួយមុខវិជ្ជា លើកលែងតែនិស្សិតដែលអនុវត្តមានដោយគ្មានច្បាប់ គឺត្រូវបង់ថ្លៃ ពីម៉ឺនរៀល(២០,០០០)ក្នុងមួយមុខវិជ្ជាជាថ្លៃសេវា រដ្ឋបាលប្រឡងនៅការិយាល័យបេឡារបស់សាកលវិទ្យាល័យ។
  • ϖ ចំពោះនិស្សិតដែលមិនបានដាក់ពាក្យសុំសិទ្ធិប្រឡងសងទេក្នុងអំឡុងពេល៣សប្តាហ៍បន្ទាប់ពីចេញលទ្ធផលនិង ត្រូវចាត់ទុកថាបោះបង់សិទ្ធិប្រឡងសង មុខវិជ្ជាដែលធ្លាក់ ហើយត្រូវបង់ថ្លៃសិក្សាមុខវិជ្ជាដែលធ្លាក់នោះឡើងវិញ។ 

បញ្ជាក់ៈ និស្សិតដែលទទួលបានពិន្ទុប្រឡងសងតិចជាង ៦០% ត្រូវបង់ថ្លៃសិក្សារៀនមុខវិជ្ជានោះឡើងវិញ។ 

ច. ការប្រឡងបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រនិងកម្រិតបរិញ្ញាបត្ររង

  • សម្រាប់កម្រិតបរិញ្ញាបត្រៈ និស្សិតដែលចុះឈ្មោះចូលរៀនកម្រិតបរិញ្ញាបត្ររងរឺបរិញ្ញាបត្រទាំងអស់ត្រូវតែធ្វើការប្រឡង បញ្ចប់ឆ្នាំនៅក្នុងឆ្នាំចុងក្រោយនៃកម្រិតនិមួយៗដើម្បីបំពេញលក្ខខណ្ឌទទួលសញ្ញាបត្រ។ ការប្រឡងនឹងត្រូវប្រព្រឹត្តទៅនៅចុងឆ្នាំទីពីរ(ចំពោះបរិញ្ញាបត្ររង) និងនៅចុងឆ្នាំទីបួន (ចំពោះបរិញ្ញាបត្រ)។ចំពោះនិស្សិតដែល​ធ្លាក់ក្នុងការប្រឡងនេះសាកលវិទ្យាល័យ មិនផ្តល់សញ្ញាបត្រជូនទេ។ផ្នែកប្រឡងបញ្ចប់ទទួលខុស​ត្រូវរៀបចំ ត្រួតពិនិត្យនិងតាមដានការប្រឡងដាក់ពិន្ទុវាយតម្លៃប្រកាសលទ្ធផលនិងសម្របសម្រួលការប្រឡងជាមួយគណៈកម្មាការប្រឡងនានាដែលអញ្ជើញមកពីនាយកដ្ឋានឧត្តមសិក្សា។និស្សិតសិក្សាកម្រិតបរិញ្ញាបត្រដែលបានប្រឡងបញ្ចប់ការសិក្សារយៈពេល០៤ឆ្នាំលើសពី០៤ឆ្នាំជាប់ជាស្ថាពរ និងទទួលបានវិញ្ញាបនបត្របណ្តោះអាសន្ននៃថ្នាក់បរិញ្ញាបត្រក្នុងរយៈពេល០១ខែបន្ទាប់ពីប្រឡង បញ្ចប់ និងរងចាំចូលរួមពិធីចែកសញ្ញាបត្រដែលរៀបចំដោយសាកលវិទ្យាល័យនៅពេលបន្ទាប់។
  • កម្រិតបរិញ្ញាបត្ររងៈនិស្សិតសិក្សាកម្រិតបរិញ្ញាបត្ររងដែលបានប្រឡងបញ្ចប់ការសិក្សារយៈពេល២ឆ្នាំជាប់ជាស្ថាពរនិងទទួលបានវិញ្ញាបនបត្របណ្តោះអាសន្ននៃកម្រិតបរិញ្ញាបត្ររងរយៈពេល១ខែបន្ទាប់ពីបានប្រឡងបញ្ចប់និងរងចាំចូលរួមពិធីចែកសញ្ញាបត្រដែលរៀបចំឡើងដោយសាកលវិទ្យាល័យនៅពេលបន្ទាប់។

ឆ. ផ្នែកអប់រំបន្តៈការិយាល័យអប់រំបន្តផ្តល់សេវកម្មទ្រទ្រង់ការសិក្សា ដែលមានផ្នែកសំខាន់ពីគឺៈ

  • ផ្នែកអប់រំបន្តៈផ្នែកនេះផ្តល់នូវជំនួយភ្លាមៗនិងនីតិវិធីរដ្ឋបាល ដើម្បីដោះស្រាយករណីពាក់ពន្ធ័នឹងការវាយតម្លៃ និងផ្ទេរក្រេឌីត បែបបទ សំណុំឯកសារ ការទទួលស្គាល់ជាស្ថាពរ និងបណ្តោះអាសន្ន កំណត់កម្រិត ចំណេះដឹង និងទទួលឲ្យសិក្សាបន្តនៅសាកលវិទ្យាល័យបៀលប្រាយ។
  • ផ្នែកបន្ថែមក្រេឌីតៈផ្នែកបំពេញក្រេឌីតផ្តល់នូវ នីតិវិធីការងារជាច្រើនក្នុង ការវាយតម្លៃលើលទ្ធភាព ស្របច្បាប់របស់ និស្សិតដែលមានបំណងបន្តការសិក្សាស្រាវជ្រាវ ក្នុងសាកលវិទ្យាល័យ បៀលប្រាយ។ ឧទាហរណ៍ៈ ការបន្ត ពីកម្រិតសញ្ញាបត្រទុតិយភូមិ ទៅបរិញ្ញាបត្ររង ឬបរិញ្ញាបត្រ។លទ្ធភាពនៃការបន្តកម្រិតសិក្សាស្រាវជ្រាវនេះ តម្រូវឲ្យនិស្សិតម្មាក់ៗ ត្រូវតែបំពេញចំនួនក្រេឌីត ដែលកំណត់នៅក្នុងលក្ខខណ្ឌ និងគោលការណ៍នៃមុខជំនាញនីមួយៗ ដែលផ្តល់ដោយសាកលវិទ្យាល័យ។ ផ្នែកនេះមាន កិច្ចសហការណ៍ ជិតស្និទ្ធជាមួយ និង នាយកដ្ឋាន ឧត្តមសិក្សា និងគណៈកម្មាធិការទទួលស្គាល់គុណភាពនៃកម្ពុជា (Accreditation Committee of Cambodia) ហៅកាត់ថា ACC ដើម្បីធានាថា កិច្ចដំណើរការណ៍ បន្ថែមក្រេឌីត នេះប្រតិបត្តិទៅតាមគោល ការណ៍ណែនាំរបស់នាយកដ្ឋានឧត្តមសិក្សា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ។
  • បរិញ្ញាបត្ររង បន្តបរិញ្ញាបត្រៈនិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ឫមធ្យមសិក្សាឯកទេស ពីសាកលវិទ្យាល័យបៀលប្រាយ អាចបន្តការសិក្សាឆ្នាំទី៣ ឆមាសទី១ នៃជំនាញដែលពាក់ព័ន្ធ ដោយបន្ថែមមួយឆមាស (ក្នុងករណីមានលិខិតបញ្ជាក់ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ) តែបើមានតែលិខិតបញ្ជាក់ធ្លាក់មធ្យមសិក្សាទុតិយភូមិគឺអាចបន្តចូលសិក្សាកម្រិតបរិញ្ញាបត្រនៅឆ្នាំទី២​ ឆមាសទី១ ដោយត្រូវរៀនបន្ថែម១ឆមាសដូចគ្នាដែរ។

និតិវិធីចូលសិក្សាវគ្គបន្ថែមក្រេឌីតៈ

  • ϖ និស្សិតត្រូវមកដាក់ពាក្យសុំសិក្សាវគ្គបន្ថែមឆមាស
  • ϖ បង់ថ្លៃសិក្សាវគ្គបន្ថែមឆមាស ១០០$ ក្នុងមួយឆមាសដែលមានមុខវិជ្ជាដូចខាងក្រោមៈ

មុខវិជ្ជាទី១ General Management ចំនួន 6 Credits

មុខវិជ្ជាទី២ Khmer Studies ចំនួន 3 Credits

មុខវិជ្ជាទី៣ Protocol ចំនួន 3 Credits

មុខវិជ្ជាទី៤ Environment ចំនួន 3 Credits

  • និស្សិតសុំបន្តការសិក្សាពីគ្រឹះស្ថានឧត្តមសិក្សាផ្សេងៈសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ មានអនុគណៈកម្មការវាយតម្លៃការតឆ្នាំនិស្សិតដើម្បីអនុញ្ញាតឲ្យនិស្សិតអាចបន្តការសិក្សា នៅក្នុងសាខាសាកលវិទ្យាល័យបៀលប្រាយបាន ខ្ពស់បំផុតត្រឹមឆ្នាំទី៤ ឆមាសទី១។ និស្សិតកំពុងសិក្សាឬបាន សិក្សាបញ្ចប់មធ្យមសិក្សាឯកទេសបរិញ្ញាបត្ររង បរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬ បណ្ឌិតនៅ មហាវិទ្យាល័យផ្សេង ត្រូវចាប់ផ្តើមសិក្សាពី ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឡើងវិញបើគ្មានវិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ ក្នុងករណីមានវិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាញមិនទាក់ទងនិស្សិតអាចតចូលរៀន ឆ្នាំទី២ឆមាសទី១បានដោយត្រូវរៀនបន្ថែមមុខវិជ្ជា តម្រង់ទិស២(ពីរមុខវិជ្ជា)ទៅតាមឯកទេសនោះ។ក្នុងករណី និស្សិតមានវិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាញទាក់ទងគ្នានិស្សិតអាច តចូលរៀន ឆ្នាំទី២ ឆមាសទី១តែម្តង។ ព័ត៌មានលម្អិតស្តីពី ការផ្ទេរក្រេឌីតសិក្សាមានចែងក្នុង សេចក្តីសម្រេចស្តីពីគោលការណ៍ផ្ទេរការសិក្សា របស់និស្សិត លេខៈ០៩៩១/០៩ស.ប.ប ចុះថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០០៩។
  • លក្ខខណ្ឌសម្រាប់និស្សិតសុំបន្តការសិក្សាពីគ្រឹះស្ថានឧត្តមសិក្សាផ្សេង
  • ϖ ទិញពាក្យស្នើសុំចូលសិក្សានៅការិយាល័យចុះឈ្មោះសិក្សាចំនួន ១ច្បាប់
  • ϖ រួចបំពេញបែបបទចូលសិក្សាបន្តឆ្នាំ១ច្បាប់
  • ϖ សញ្ញាបត្របាក់ឌុបឬលិខិតបញ្ជាក់បាក់ឌុប(ថតចម្លងបញ្ជាក់ពីសាលាក្រុង ខេត្ត មានត្រាក្រហម ២ច្បាប់)
  • ϖ ព្រឹត្តិបត្រពិន្ទុឆ្នាំចុងក្រោយ លិខិតបញ្ជាក់ការសិក្សា(ថតចម្លងបញ្ជាក់ពីសាលាក្រុង ខេត្ត មានត្រា ក្រហម២ច្បាប់)
  • ϖ សញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ឬបណ្តោះអាសន្នរង (ថតចម្លង បញ្ជាក់ពីសាលាក្រុង ខេត្ត មានត្រាក្រហម២ច្បាប់)
  • ϖ បង់ថវិកាសម្រាប់ឆ្នាំដែលត្រូវសិក្សា

ជ.ការងារគ្រប់គ្រងស្ថិតិ

  • គ្រប់គ្រងស្ថិតិៈសំណុំឯកសារទាំងអស់ស្តីពីការចុះឈ្មោះចូលរៀនវគ្គសិក្សាមុខវិជ្ជា ឯកទេស មហាវិទ្យាល័យ ក្រុម ថ្នាក់និងលទ្ធផល នៃការប្រឡងឆមាស និងការប្រឡងបញ្ចប់ត្រូវបានបញ្ចូលទៅក្នុងប្រពន្ធ័គ្រប់គ្រងទិន្ន័យ ដោយត្រូវឡែកៗពីគ្នា។បន្ថែមពីលើនេះផ្នែកស្ថិតិនឹងធ្វើការសម្របសម្រួលឆ្លើយតប និងផ្តល់ដំណោះស្រាយ សមស្របទៅនឹងតម្រូវការទាំងឡាយដែលពាក់ពន្ធ័នឹងបញ្ហាទាំងអស់ខាងលើ។
  • ការបោះបង់ការសិក្សាៈយោងតាមសេចក្តីណែនាំរបស់សាកលវិទ្យាល័យ បៀលប្រាយ លេខៈ ៣៤៥៤/១២ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១២ ស្តីពីករណីនិស្សិតបោះបង់ការសិក្សា។ ក្នុងករណីនិស្សិតយឺតយ៉ាវក្នុងការបង់ថ្លៃសិក្សាសម្រាប់ ឆ្នាំថ្មី ឬ ឆមាសថ្មីនីមួយៗ ហួសពីរយៈពេល ៦០ថ្ងៃ នៃកាលបរិច្ឆេទចូលសិក្សាសាកលវិទ្យាល័យបៀលប្រាយ និងបញ្ឍប់ការសិក្សារបស់និស្សិតទាំងស្រុង ដោយស្មើនឹងនិស្សិតបោះបង់ការសិក្សា។

ផ្នែកសញ្ញាបត្រៈផ្នែកសញ្ញាបត្រនេះកាន់កាប់ការងារចេញសញ្ញាបត្រវាយតម្លៃនិងបញ្ជាក់វិញ្ញាបនបត្រ ឬវិញ្ញាបនបត្រ សមមូលគ្រប់ប្រភេទ។ ក្នុងនេះមានទាំងវិញ្ញាបនបត្រវគ្គខ្លី សញ្ញាបត្របរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្របណ្ឌិតផង។ វិញ្ញាបនបត្រនិងសញ្ញាបត្រទាំងនេះនឹងត្រូវបាន ទទួលស្គាល់ជាស្ថាពរ ឬជាបណ្តោះអាសន្ន ដោយសាកលវិទ្យាល័យ ដើម្បីធានាថាអ្នកដែលមានវិញ្ញាបនបត្រ និងសញ្ញាបត្រនោះមានលក្ខណៈសម្បត្តិនិងបានបំពេញគ្រប់លក្ខខណ្ឌរបស់សាកលវិទ្យាល័យ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP