Faculty of Business Management

បន្តការសិក្សានៅ មហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យ បៀលប្រាយ គឺជាឱកាសតែមួយគត់ ដែល ប្រែក្លាយជីវិតអ្នកសិក្សា ឲ្យទៅជាបញ្ញាពលករ និងឆ្ពោះទៅ រកអនាគតដ៏ភ្លឺស្វាង។ក្នុងរយ:ពេល ជាង១០ឆ្នាំ ប៉ុណ្ណោះមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច ដែលកាលពីមុនមានឈ្មោះថា មហាវិទ្យាល័យ គ្រប់គ្រង ពាណិជ្ជកម្ម បាននិងកំពុងអភិវឌ្ឍន៍ ធនធានមនុស្សដោយសម្រេច បាននូវវិសាលភាព នៃការផ្តល់កម្មវិធី បណ្តុះបណ្តាល កម្រិតបរិញ្ញាបត្ររង រដ្ឋបាលធុរកិច្ច ដែលមានរយៈពេល សិក្សាយ៉ាងតិច០២ឆ្នំាសិក្សា បរិញ្ញាបត្រគ្រប់គ្រង ធនធានមនុស្ស និងទំនាក់ទំនងអន្តរជាតិ បរិញ្ញាបត្រគណនេយ្យ និងសវនកម្ម បរិញ្ញាបត្រប្រតិបត្តិធនាគារ និងហិរញ្ញវត្ថុ និងបរិញ្ញាបត្រ គ្រប់គ្រងធុរកិច្ច មានជំនាញជាច្រើន សម្រាប់ជ្រើសរើសដែលមាន រយៈពេលសិក្សា យ៉ាងតិច៤ឆ្នំាសិក្សា ។មហាវិទ្យាល័យបាន ពង្រីកសេវាបណ្តុះបណ្តាល របស់ខ្លួនគ្របដណ្តប់លើសាខា ទាំងអស់នៃសាកលវិទ្យាល័យ បៀលប្រាយ ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តរតនគីរី ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង។ ភាពខ្លាំងរបស់ មហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច គឺជាមហាវិទ្យាល័យ ដែលមានការវិវត្តខ្ពស់ ភាពជឿជាក់ ពេញនិយម ក្នុងបរិបទប្រតិបត្តិការ ធុរកិច្ចនិង ឧត្តមភាពក្នុងការ ផ្តល់សេវាអប់រំ បណ្តុះបណ្តាល ធនធានមនុស្សនៅក្នុង ប្រទេសកម្ពុជា ជាពិសេស ធនធានសាស្ត្រាចារ្យ ក្នុងមហាវិទ្យាល័យ តម្រូវឲ្យមានសញ្ញាបត្រចាប់ពី កម្រិតអនុបណ្ឌិតឡើងទៅ និងមាន បទពិសោធន៍ខ្ពស់ ទំាងក្នុងការងារបង្រៀន និង ការងារទៅតាមវិស័យ ដែលគាត់ត្រូវបង្រៀន ដើម្បីយកមក បង្ហាត់បង្ហាញដល់ និស្សិតបានយល់ដឹង កាន់តែច្បាស់ ពីមុខវិជ្ជានីមួយៗ ទាំងម៉ោងទ្រឹស្តី និងម៉ោងអនុវត្តន៏ ជាក់ស្តែង។ អ្នកសិក្សាអាច ស្រាវជ្រាវនៅក្នុង សាកលវិទ្យាល័យ ដែលមានបណ្ណាល័យ ធំទូលាយ ឯកសារស្រាវជ្រាវ ជាច្រើនប្រភេទ ដ៏សម្បូរបែប និង មានអ៊ីនធើណែត ដែលមានល្បឿនលឿន សម្រាប់បម្រើសេវាសិក្សា ដល់និស្សិតធ្វើការស្រាវជ្រាវ។ ជំនឿជាក់ មោទនភាព និងសមទ្ធិផលដែលយើង សម្រេចបាននោះ គឺមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច ជាមហាវិទ្យាល័យឈានមុខមួយ និងធំបំផុតដែលបាន និងកំពុងបណ្ដុះបណ្ដាល និស្សិតសរុបជិតបីម៉ឺននាក់ ក្នុងចំណោមនិស្សិតជាង បួនម៉ឺននាក់របស់ សាកលវិទ្យាល័យ បៀលប្រាយ ។ ជាង៩០%នៃនិស្សិត ដែលបានបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យគ្រប់ គ្រងធុរកិច្ច កំពុងបំពេញការងារ ទៅតាមគ្រឹះស្ថានរដ្ឋ ឯកជន និងអង្គការ ជាច្រើន និងមួយចំនួនទៀត កំពុងដំណើរការ និងដឹកនាំអាជីវកម្មផ្ទាល់ខ្លួន ។ ជាក់ស្ដែងនិស្សិត មហាវិទ្យាល័យដ៏ច្រើន លើសលុបកំពុងបំពេញការងារ នៅធនាគារអេស៊ីលីដា និង គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អម្រឹត ក្រេឌីត ប្រាសាក់ វីសិនហ្វាន់ និង អង្គរមីក្រូ ហិរញ្ញវត្ថុខេមបូឌា។ ជីវិត ការសិក្សា ការងារ និងអនាគតរបស់ប្អូនៗ គឺជាភារកិច្ចចម្បង និងត្រូវបានចាត់ទុក ជាអាទិភាព ដោយមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច ក៏ដូចជាសាកលវិទ្យាល័យ បៀលប្រាយ ទាំងមូលផងដែរ ។ ប្អូនៗ គ្រប់រូប នឹងមិនមាន អារម្មណ៍ឯកោ ទៀតទេ ដោយមានការជំរុញ លើកទឹកចិត្ត និងការជួយជ្រោមជ្រែង គ្រប់បែបយ៉ាងពី សំណាក់គណ: គ្រប់គ្រងបុគ្គលិក សាស្ត្រាចារ្យ និងមិត្តរួមថ្នាក់ទំាងក្នុង អំឡុងពេលនៃការសិក្សា នៅមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យ បៀលប្រាយ ក៏ ដូចជាក្នុងអំឡុងពេល ស្វែងរកការងារធ្វើនៅ ពេលបច្ចុប្បន្ន និងទៅអនាគត។ ខ្ញុំសូមកោតសរសើរ ចំពោះលទ្ធផលនៃការប្រលង របស់ប្អូនៗដែលទើប សម្រេចបានថ្មីៗនេះ ហើយក្នុងនាមគណៈ គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ របស់មហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យ បៀលប្រាយ ខ្ញុំសូមសំដែងនូវកិច្ចស្វាគមន៏ យ៉ាងកក់ក្តៅចំពោះប្អូនៗ ដែលសម្រេចជ្រើសរើស មហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យ បៀលប្រាយ គឺជាស្ថាប័នបណ្ឌិតសភា ដែលកសាងសមត្ថភាព ពិតប្រាកដ និងផ្តល់នូវពន្លឺដ៏ ត្រចះត្រចង់ សម្រាប់ប្អូនៗ ទំាងអស់គ្នា។

ចំនួនក្រេឌីតមុខវិជ្ជាសិក្សាដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្ររង

និស្សិតដែលជាប់​ ឬ ធ្លាក់មធ្យមសិក្សាទិតិយភូមិ ចង់បន្តរសិក្សាយកសញ្ញាបត្របរិញ្ញាបត្ររងនៅមហាវិទ្យាល័យគ្រប់ គ្រងធុរកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ ត្រូវបន្តរការសិក្សាដើម្បីទទួលបានក្រេឌីតសរុបចំនួន៧២ក្រេឌីត ក្នុងរយៈពេល យ៉ាងតិចចំនួន០២ឆ្នាំ (ពីរ) ឆ្នាំសិក្សា

ដេប៉ាតឺម៉ង់ សញ្ញាបត្រ ឯកទេស ក្រេឌីតមុខវិជ្ជាគោល ក្រេឌីតមុខវិជ្ជាជំនាញ ក្រេឌីតសរុប
គ្រប់គ្រង បរិញ្ញាបត្ររង គ្រប់គ្រងធុរកិច្ច ០០ក្រេឌីត ៧២ក្រេឌីត ៧២ក្រេឌីត

បញ្ជាក់ ៖ ០១ក្រេឌីតស្មើរនឹង១៥ម៉ោងសិក្សា

ចំនួនក្រេឌីតមុខវិជ្ជាសិក្សា ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រ

និស្សិតទំាងឡាយចំាបាច់ត្រូវសិក្សាឲ្យបានចំនួន១៣៨ក្រេឌីត ដើម្បីទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅមហាវិទ្យា ល័យគ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ ។

និស្សិតដែលមានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តយកសញ្ញាបត្របរិញ្ញាបត្រនៅមហាវិទ្យាល័យ គ្រប់គ្រងធុរកិច្ច នៃសាកលវិទ្យាល័យបៀលប្រាយ ត្រូវបន្តការសិក្សាដើម្បីទទួលបានក្រេឌីតសរុបចំនួន១០៨ ក្នុងរយៈពេល ០៣ឆ្នាំសិក្សាទៀត ។ ចំនួនក្រេឌីតសរុបនេះ រាប់បញ្ចូលទាំងក្រេឌីត ដែលផ្តល់ជូនលើសារណា ឬ របាយការណ៍បញ្ចប់ឆ្នាំ ។

ចំពោះនិស្សិតដែលគ្មានសញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ហើយចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យា ល័យគ្រប់គ្រងធុរកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ និស្សិតត្រូវយកសញ្ញាបត្រដែលខ្លួនមានមកឱ្យផ្នែកជំនាញរបស់ សាកលវិទ្យាល័យវាយតម្លៃផ្តល់ក្រេឌីត ស្របតាមគោលនយោបាយបន្តឆ្នាំរបស់សាកលវិទ្យាល័យ ។

ដើម្បីទទួលបានចំនួនក្រេឌីតសរុបដែលកំណត់ខាងលើ និស្សិតត្រូវឆ្លងកាត់ការសិក្សាមុខវិជ្ជាគោល (Core Course) និង មុខវិជ្ជាជំនាញ (Specialized Course) ។ មុខវិជ្ជាគោល (Core Course) សំដៅដល់មុខវិជ្ជាទាំងឡាយដែល និស្សិតក្នុងមហាវិទ្យាល័យ ត្រូវសិក្សារួមគ្នាមុនជ្រើសរើសជំនាញ ។ មុខវិជ្ជាជំនាញ (Specialized Course) សំដៅ ដល់មុខវិជ្ជាទាំងឡាយ ដែលនិស្សិតក្នុងមហាវិទ្យាល័យនីមួយៗ ត្រូវសិក្សាចាប់ពីឆ្នាំដែលពួកគេជ្រើសរើសជំនាញ ។

ចំនួនក្រេឌីតនៃមុខវិជ្ជាគោល និង មុខវិជ្ជាជំនាញសម្រាប់ជំនាញនីមួយៗ ត្រូវកំណត់ដូចខាងក្រោម ៖

ដេប៉ាតឺម៉ង់ កម្រិតសញ្ញាបត្រ ឯកទេស

ចំនួនក្រេឌីត មុខវិជ្ជាគោល

ចំនួនក្រេឌីត
មុខវិជ្ជាជំនាញ

ចំនួនក្រេ
ឌីតសរុប

 
 
 
 
គ្រប់គ្រង

បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច

ការគ្រប់គ្រងទូទៅ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងគម្រោង ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច

ការគ្រប់គ្រងធនធានមនុស្ស

និងទំនងទំនងវិជ្ជាវីជ្ជាជីវៈ

៣៦ ៧២ ១៣៨

បរិញ្ញាបត្រការគ្រប់គ្រងធនធានមនស្សនិងទំនាក់ទំនង

វិជ្ជាជីវៈ

៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច

សហគ្រិនភាពនិងការ

គ្រប់គ្រងសហគ្រាស

៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងប្រតិបត្តិការ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ធុរកិច្ចអន្តរជាតិ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច

ការគ្រប់គ្រងការធ្វើដំណើរ ដំណើរនិងទេសចរណ៍

៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច

ការគ្រប់គ្រងទ្រព្យសម្បត្តិ និង ដីធ្លី

៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច

ការគ្រប់គ្រងបដិសណ្ឋារ-កិច្ចនិងម្ហូបអាហារ

៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច លេខាធិការភាព ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ប្រព័ន្ធព័ត៌មានធុរកិច្ច ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ការគ្រប់គ្រងលទ្ធកម្ម និងកិច្ចសន្យា ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច

ការគ្រប់គ្រងភស្តុភារ និងលទ្ធកម្ម

៣៦ ៧២ ១៣៨

គណនេយ្យ

និងហិរញ្ញវត្ថុ

បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច គណនេយ្យ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ហិរញ្ញាវត្ថុ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច គណនេយ្យ និង ហិរញ្ញវត្ថុ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច គណនេយ្យ និង ពន្ធដារ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច សវនកម្ម ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច គណនេយ្យ និង សវនកម្ម ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគណនេយ្យ និង សវនកម្ម ៣៦ ៧២ ១៣៨

ហិរញ្ញវត្ថុ និង

ធនាគារ

បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ធនាគារ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ហិរញ្ញវត្ថុ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច សេវាហិរញ្ញវត្ថុ និង ធនាគារ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ធនាគារ និង ហិរញ្ញវត្ថុ ៣៦ ៧២ ១៣៨
ទីផ្សារ បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ទីផ្សារ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ទីផ្សារ និង គណនេយ្យ ៣៦ ៧២ ១៣៨
បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច ទីផ្សារ និង ធនាគារ ៣៦ ៧២ ១៣៨

លក្ខខណ្ឌចាំបាច់

មុខវិជ្ជានីមួយៗ ដែលបានកំណត់ក្នុងកម្មវិធីសិក្សារបស់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចមានចំនួនក្រេឌីតអប្បបរមា ស្មើនឹង០៣ក្រេឌីត ហើយមួយក្រេឌីតស្មើនឹង ១៥ម៉ោងនៃការសិក្សាលើមុខវិជ្ជានោះ។

និស្សិតម្នាក់ៗត្រូវបញ្ចប់មុខវិជ្ជានីមួយៗដែលតម្រូវនៅក្នុងកម្មវិធីសិក្សា របស់មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច តាម ការវាយតម្លៃ ផ្តល់ពិន្ទុ និងនិទេ្ទស ដូចខាងក្រោម៖

ពិន្ទុជាភាគរយ ចំនួនក្រេឌីត និទ្ទេសជាអក្សរ និទ្ទេស អត្ថន័យនិទ្ទេស
85-100 A 4.00 ល្អប្រសើរ
80-<85 B+ 3.50 ល្អណាស់
70-<80 B 3.00 ល្អ
65-<70 C+ 2.50 ល្អបង្គួរ
60-<65 C 2.00 មធ្យម
30-<60 **F1 1.50 ធ្លាក់កម្រិត១
0-<30 **F2 1.00 ធ្លាក់កម្រិត២

  សម្គាល់ៈ

**F1 : ប្រឡងមុខវិជ្ជាឡើងវិញ **F២ : រៀនមុខវិជ្ជាឡើងវិញ

**ករណីយពិន្ទុពាក់កណ្តាលឆមាសសរុបទាបជាង២០ពិន្ទុ និស្សិតត្រូវរៀនមុខវិជ្ជាឡើងវិញ ។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP