Office of Vice-Dean

  Staff Name Contact Address

Mr. Soty Kiri

Position : Vice-Dean of Business & Economic

Degree: Master of Business Administration

Major: Financial Management

1st Floor, Building Office, O'ambel

Commune, Serey Sophoan Town.

+(855) 12 660 770

+(855) 70 660 770

E-mail: ikiry98@gmail.com


Mr. Mach Mao

Position: Vice-Dean of English & Law

Degree: Master of Arts in TESOL

Major: Teaching English

1st Floor, Building Office, O'ambel

Commune, Serey Sophoan Town.

+(855) 67 99 99 55

+(855) 12 69 05 77

E-mail: mach_mao@yahoo.com


Mr. Kol Sovanvatthana

Position: Vice-Dean of Computer Science

Degree: Master of Computer Science

Major: Computer Science

1st Floor, Building Office, O'ambel

Commune, Serey Sophoan Town.

+(855) 12 77 22 00

+(855) 93 44 44 98

E-mail: sovanvatthana@gmail.com


Mr. Theab Seyha

Position: Assistant of Vice-Dean

Degree: Bachelor of Business Administration

Major: General Mangement

Duties: Lecturer Profile and Office Document

1st Floor, Building Office, O'ambel

Commune, Serey Sophoan Town.

+(855) 17 29 62 97

E-mail: th.seyha@gmail.com


 ព្រឹទ្ធបុរសរងតាមមហាវិទ្យាល័យនីមួយៗត្រូវបានជ្រើសរើស និង តែងតាំងដោយសាកលវិទ្យាធិការសាកលវិទ្យាល័យបៀលប្រាយ ដែលត្រូវទទួលខុសត្រូវលើភារកិច្ចចម្បងក្នុងការដឹកនាំ និង គ្រប់គ្រងដំណើរការប្រតិបត្តិការនៃមហាវិទ្យាល័យដែលស្ថិតក្រោមការទទួលខុសត្រូវបង្កើត និង អភិវឌ្ឍផែនការយុទ្ធសាស្រ្ត និង ផែនការសកម្មភាពដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍មហាវិទ្យាល័យដើម្បីឆ្លើយតបនឹងគោលដៅយុទ្ធ សាស្រ្តនៃស.ប.ប។ មហាវិទ្យាល័យនីមួយៗដឹកនាំដោយព្រឹទ្ធបុរសមួយរូបដែលត្រូវអនុវត្តន៍មុខងារសំខាន់ៗ សម្រាប់គ្រប់គ្រងការិយាល័យឲ្យមានប្រសិទ្ធភាពដូចខាងក្រោមៈ

 

លក្ខខ័ណ្ឌការងារ និង ការទទួលខុសត្រូវ (Terms Of Reference)

  • ដឹកនាំ និង គ្រប់គ្រងកិច្ចការរដ្ឋបាល និង វិទ្យាសាស្រ្តនៃមហាវិទ្យាល័យស្ថិតក្រោមបន្ទុកនៃការទទួល ខុសត្រូវដោយមានការសហការជាមួយសាខាស្នាក់ការកណ្តាល។
  • បង្កើតផែនការយុទ្ធសាស្រ្តនៃការគ្រប់គ្រងដឹកនាំកិច្ចការរដ្ឋបាល និងវិទ្យាសាស្រ្ត ទិសដៅអនាគត ចក្ខុវិស័យ និង បេសកកម្មសម្រាប់មហាវិទ្យាល័យនៅសាខាខេត្តបន្ទាយមានជ័យ។
  • រៀបចំ និង ស្នើសុំគម្រោងបណ្តុះបណ្តាលពង្រឹងសមត្ថភាព លើកទឹកចិត្ត នឹង វាយតម្លៃតម្លើងឋានៈ បុគ្គលិកសិក្សានៃមហាវិទ្យាល័យនីមួយៗ។
  • រៀបចំកម្មវិធីជំនួបជាមួយនិស្សិតដោយសហការជាមួយផ្នែកចុះឈ្មោះសិក្សា ផ្សព្វផ្សាយ និង សេវានិស្សិតដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីកម្មវិធីសិក្សា ការជ្រើសរើសជំនាញឯកទេស ការវាយ តម្លៃការសិក្សា របៀបនៃការសិក្សាស្រាវជ្រាវ ការប្រឡង ការប្តូរជំនាញឯកទេស និងការផ្សព្វផ្សាយពី គោលនយោបាយស្រាវជ្រាវ និង វិទ្យាសាស្រ្តជាច្រើនទៀត។
  • ត្រួតពិនិត្យ និង រៀបចំឯកសារនានាទាក់ទងនឹងស្តង់ដារទី៣  ស្តង់ដារទី៤ ឲ្យមានប្រសិទ្ធភាពខ្ពស់
  • តាមដានការអនុវត្តន៍កម្មវិធីសិក្សានិងការអភិវឌ្ឍន៍កម្មវិធីសិក្សារបស់មហាវិទ្យាល័យ
  • ចូលរួមចុះធ្វើការស្រាវជ្រាវអំពីតម្រូវការទីផ្សារជាក់ស្តែង ក្នុងរៀបចំកម្មវិធីសិក្សារបស់មហាវិទ្យាល័យឲ្យបានសមស្របនិងការចង់បានរបស់ស្ថាប័ននៅក្នុងតំបន់ និងធ្វើរបាយការណ៍ជូនទៅគណៈកម្មការអភិវឌ្ឍកម្មវិធីសិក្សា។
  • រៀបចំធ្វើនិងត្រួតពិនិត្យឡើងវិញនូវរាល់ឯកសារសៀវភៅបង្រៀនរបស់សាស្រ្តាចារ្យនិងសៀវភៅគោលតាមមុខវិជ្ជានីមួយៗរបស់មហាវិទ្យាល័យ។
  • តាមដានសកម្មភាពនៃការបងៀ្រនរបស់សាស្រ្តាចារ្យដែលកំពុងបណ្តុះបណ្តាលតាមឆ្នាំនីមួយៗ
  • រៀបចំផែនការសកម្មភាព និង អនុវត្តន៍នូវផ្នែកការសកម្មភាពរបស់មហាវិទ្យាល័យឲ្យមានប្រសិទ្ធភាព
  • រៀបចំឯកសារដើម្បីជ្រើសរើសសាស្រ្តាចារ្យ និង ចូលរួមជាគណៈកម្មការក្នុងការជ្រើសរើសសាស្រ្តាចារ្យ
  • រៀបចំឯកសារការប្រជុំអនុគណៈកម្មការចាត់តាំងថ្នាក់សាស្រ្តាចារ្យសម្រាប់ថ្នាក់ត្រៀមចូលឆមាសថ្មីនីមួយៗ និងធ្វើការរៀបចំកាលវិភាគដោយប្រើប្រព័ន្ធ Database របស់សាស្រ្តាចារ្យ។
  • រៀបចំធ្វើការផ្លាស់ប្តូរម៉ោងបង្រៀន ផ្លាស់ប្តូរសាស្រ្តាចារ្យ រឺ ផ្លាស់ប្តូរបន្ទប់នៅក្នុងប្រព័ន្ធគ្រប់គ្រង
  • រៀបចំដំណើរការប្រជុំអនុគណៈកម្មការវាយតម្លៃការតឆ្នាំរបស់និស្សិត ពីគ្រឹះស្ថានផ្សេងៗ
  • ចុះធ្វើការទំនាក់ទំនងជាមួយស្ថាប័ននានាដើម្បីអញ្ជើញវាគ្មិនចូលរួមក្នុងការរៀបចំសិក្ខាសាលាជូននិស្សិត
  • ធ្វើការទំនាក់ទំនងជាមួយមហាវិទ្យាល័យផ្សេងៗ ឬការិយាល័យនីមួយៗប្រកបដោយវិជ្ជាជីវៈ
  • ទទួលព័ត៌មានសិក្សារបស់និស្សិត និង ធ្វើការប្រឹក្សាយោបល់អំពីការសិក្សាជូននិស្សិត
  • ជាអ្នកតំណាងឲ្យមហាវិទ្យាល័យក្នុងការចូលរួមសកម្មភាពរបស់(ស.ប.ប) រឺ កិច្ចការសង្គម
  • រៀបចំចាត់តាំងសាស្រ្តាចារ្យដឹកនាំសារណា និង ជាគណៈកម្មការការពារសារណា (តាមមហាវិទ្យាល័យ)
  • ចុះធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពនិស្សិតកំពុងសិក្សា និង បញ្ចប់ការសិក្សាបានបម្រើការងារនៅតាមស្ថាប័ននានាដែលជ្រើសរើសនិស្សិតចូលបម្រើការងារត្រូវជំនាញរបស់និស្សិត។

ធ្វើការសម្របសម្រួលសាស្រ្តាចារ្យជាមួយនិស្សិតក្នុងករណីមានការតវ៉ាផ្សេងៗ

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP